សូរ៉ា 24 · ជូស 18

An-Nur · 24:13

لَوْلَا جَاءُوا عَلَيْهِ بِأَرْبَعَةِ شُهَدَاءَ ۚ فَإِذْ لَمْ يَأْتُوا بِالشُّهَدَاءِ فَأُولَٰئِكَ عِنْدَ اللَّهِ هُمُ الْكَاذِبُونَ

ហេតុអ្វីបានជាពួកគេមិននាំសាក្សីចំនួនបួននាក់ចំពោះរឿង ចោទប្រកាន់នោះមក? តែប្រសិនបើពួកគេមិនបាននាំសាក្សីទាំង នោះមកទេ ពួកទាំងនោះគឺជាពួកដែលភូតកុហកចំពោះអល់ឡោះ។

តាហ្វសៀរ

ហេតុអ្វីបានគេពួកដែលចោទប្រកាន់ អាអ៊ីស្ហះ មាតានៃអ្នកមានជំនឿទាំងឡាយ ចំពោះការមួលបង្កាច់ដ៏ធំធេងរបស់ពួកគេនេះ មិននាំមកនូវសាក្សីចំនួនបួននាក់ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវនៃការចោទប្រកាន់របស់ពួកគេចំពោះនាង(អាអ៊ីស្ហះ)នោះមក? ប្រសិនបើពួកគេមិនបាននាំមកនូវសាក្សីចំនួនបួននាក់ដែលធ្វើសាក្សីទៅលើការចោទប្រកាន់របស់ពួកគេទេនោះ ពិតប្រាកដណាស់ ពួកគេ គឺជាពួកដែលភូតកុហកក្នុងច្បាប់របស់អល់ឡោះ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់