សូរ៉ា 24 · ជូស 18
An-Nur · 24:12
لَوْلَا إِذْ سَمِعْتُمُوهُ ظَنَّ الْمُؤْمِنُونَ وَالْمُؤْمِنَاتُ بِأَنْفُسِهِمْ خَيْرًا وَقَالُوا هَٰذَا إِفْكٌ مُبِينٌ
ហេតុអ្វីបានជានៅពេលដែលពួកអ្នកបានឮវា(ការចោទ ប្រកាន់) បណ្ដាអ្នកដែលមានជំនឿប្រុសស្រីមិនគិតល្អសម្រាប់ខ្លួន ឯង ហើយនិយាយថាៈ នេះគឺជាការភូតកុហកយ៉ាងពិតប្រាកដនោះ?
តាហ្វសៀរ
ហេតុអ្វីបានជានៅពេលដែលអ្នកមានជំនឿទាំងប្រុសទាំងស្រីបានឮនូវការចោទប្រកាន់ដ៏ធំធេងនេះ ពួកគេមិនគិតថា បងប្អូនរបស់ពួកគេដែលជាអ្នកមានជំនឿនោះ ស្អាតស្អំអំពីការចោទប្រកាន់ដែលគេបានចោទទៅលើគេ ហើយពួកគេនិយាយថា នេះគឺជាការភូតកុហកយ៉ាងច្បាស់លាស់នោះ?
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល