សូរ៉ា 24 · ជូស 18
An-Nur · 24:11
إِنَّ الَّذِينَ جَاءُوا بِالْإِفْكِ عُصْبَةٌ مِنْكُمْ ۚ لَا تَحْسَبُوهُ شَرًّا لَكُمْ ۖ بَلْ هُوَ خَيْرٌ لَكُمْ ۚ لِكُلِّ امْرِئٍ مِنْهُمْ مَا اكْتَسَبَ مِنَ الْإِثْمِ ۚ وَالَّذِي تَوَلَّىٰ كِبْرَهُ مِنْهُمْ لَهُ عَذَابٌ عَظِيمٌ
ពិតប្រាកដណាស់ ពួកដែលបាននាំមកនូវការមួលបង្កាច់ ក្នុងរឿងអាស្រូវនេះ គឺជាក្រុមមួយដែលនៅក្នុងចំណោមពួកអ្នក នេះឯង។ ចូរពួកអ្នកកុំគិតថា វាជាប្រការអាក្រក់សម្រាប់ពួកអ្នក តាមពិតវាគឺជាប្រការល្អសម្រាប់ពួកអ្នកទៅវិញទេ។ សម្រាប់ បុគ្គលគ្រប់រូបក្នុងចំណោមពួកគេនឹងត្រូវទទួលបាបកម្មទៅតាម អ្វីដែលគេបានប្រព្រឹត្ដ។ ហើយអ្នកដែលនៅក្នុងចំណោមពួកគេ ដែលបានបំផុសបំផុល(ការមួលបង្កាច់)ឱ្យទៅជារឿងធំនោះ គេ នឹងទទួលទារុណកម្មដ៏ធ្ងន់ធ្ងរ។
តាហ្វសៀរ
ពិតប្រាកដណាស់ ពួកដែលនាំមកនូវការមូលបង្កាច់ (គឺការចោទប្រកាន់មាតានៃអ្នកមានជំនឿទាំងឡាយ គឺអាអ៊ីស្ហះ ថាបានប្រព្រឹត្តទង្វើអសីលធម៌“ហ្ស៊ីណា”)នោះ គឺជាក្រុមមួយដែលស្ថិតនៅក្នុងចំណោមពួកអ្នក(ឱអ្នកមានជំនឿ)នេះឯង។ ចូរពួកអ្នកកុំគិតថា ការមូលបង្កាច់ចោទប្រកាន់នេះ គឺជាប្រការអាក្រក់សម្រាប់ពួកអ្នកឲ្យសោះ។ តាមពិត វាគឺជាប្រការល្អសម្រាប់ពួកអ្នកទៅវិញទេ ពីព្រោះវាបានផ្តល់នូវផលបុណ្យ និងជាការជម្រះសម្អាតបណ្តាដែលមានជំនឿ និងជាការបញ្ជាក់ពីភាពស្អាតស្អំរបស់មាតានៃអ្នកមានជំនឿទាំងឡាយ(គឺអាអ៊ីស្ហះ ឧត្តមភរិយារបស់ព្យាការីមូហាំម៉ាត់)។ សម្រាប់បុគ្គលគ្រប់រូបដែលបានចូលរួមក្នុងការចោទប្រកាន់ចំពោះនាង ថាបានប្រព្រឹត្តទង្វើអសីលធម៌(ហ្ស៊ីណា)នោះ គឺត្រូវទទួលចំណែកនៃបាបកម្មរបស់ខ្លួនដោយសារតែការនិយាយចោទប្រកាន់នេះ។ ហើយអ្នកដែលទទួលខុសត្រូវធំជាងគេក្នុងរឿងនេះដែលជាអ្នកចាប់ផ្តើម(ឲ្យមានការចោទប្រកាន់)ដំបូងគេនោះ សម្រាប់គេនឹងទទួលនូវទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុត។ អត្ថន័យរបស់វា គឺសំដៅលើមេក្លោងរបស់ពួកពុតត្បុត(ជាអ្នកដែលអ្នកចាប់ផ្តើមឲ្យមានការចោទប្រកាន់ដំបូងគេ) គឺអាប់ទុលឡោះ កូន អ៊ូពៃ កូន សាលូល។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល