សូរ៉ា 24 · ជូស 18
An-Nur · 24:15
إِذْ تَلَقَّوْنَهُ بِأَلْسِنَتِكُمْ وَتَقُولُونَ بِأَفْوَاهِكُمْ مَا لَيْسَ لَكُمْ بِهِ عِلْمٌ وَتَحْسَبُونَهُ هَيِّنًا وَهُوَ عِنْدَ اللَّهِ عَظِيمٌ
នៅពេលដែលពួកអ្នកបាននិយាយផ្សព្វផ្សាយវា(ការមួល បង្កាច់)តៗគ្នាដោយអណ្ដាតរបស់ពួកអ្នក ហើយពួកអ្នកនិយាយ ចេញពីមាត់របស់ពួកអ្នកនូវអ្វីដែលពួកអ្នកមិនបានដឹងច្បាស់ពីវា។ ហើយពួកអ្នកគិតថា វាជារឿងតូចតាច ខណៈដែលវាគឺជារឿងធំ បំផុតចំពោះអល់ឡោះ។
តាហ្វសៀរ
នៅពេលដែលពួកអ្នករាយការណ៍អំពីរឿងនោះ(រឿងមួលបង្កាច់)ទៅវិញទៅមក ហើយផ្សព្វផ្សាយវាតៗគ្នាពីមាត់មួយទៅមាត់មួយដោយអណ្តាតរបស់ពួកអ្នក ខណៈដែលរឿងនោះ មិនមែនជាការពិតទាល់តែសោះ ហើយពួកអ្នកមិនបានដឹងច្បាស់អំពីវា ដោយពួកអ្នកគិតស្មានថា វាគឺជារឿងតូចតាច ខណៈដែលវាគឺជារឿងធំបំផុតចំពោះអល់ឡោះ ដោយសារតែនៅក្នុងរឿងនោះ គឺមានការភូតកុហក និងការចោទប្រកាន់ទៅលើអ្នកដែលស្អាតស្អំ(មិនជាប់ពាក់ព័ន្ធអ្វីសោះថាបានប្រព្រឹត្តទង្វើអសីលធម៌)។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល