សូរ៉ា 23 · ជូស 18
Al-Mu'minun · 23:91
مَا اتَّخَذَ اللَّهُ مِنْ وَلَدٍ وَمَا كَانَ مَعَهُ مِنْ إِلَٰهٍ ۚ إِذًا لَذَهَبَ كُلُّ إِلَٰهٍ بِمَا خَلَقَ وَلَعَلَا بَعْضُهُمْ عَلَىٰ بَعْضٍ ۚ سُبْحَانَ اللَّهِ عَمَّا يَصِفُونَ
អល់ឡោះពុំមានបុត្រឡើយ ហើយក៏ពុំមានម្ចាស់ណាដែល ត្រូវគោរពសក្ការៈដ៏ពិតប្រាកដរួមជាមួយនឹងទ្រង់ដែរ។ ប្រសិនបើ មានមែន ម្ចាស់នីមួយៗពិតជានាំយកទៅគ្រប់គ្រងនូវអ្វីដែលគេបាន បង្កើត ហើយពួកគេនឹងយកប្រៀបលើគ្នាទៅវិញទៅមក(ក្នុងការ គ្រប់គ្រង)។ អល់ឡោះមហាស្អាតស្អំអំពីអ្វីដែលពួកគេនិយាយ ប្រឌិតនោះ។
តាហ្វសៀរ
អល់ឡោះជាម្ចាស់ទ្រង់មិនមានបុត្រដូចអ្វីដែលពួកប្រឆាំងបានអះអាងនោះឡើយ ហើយក៏គ្មានព្រះណាដែលត្រូវគោពសក្ការៈដ៏ពិតប្រាកដរួមជាមួយនឹងទ្រង់នោះដែរ។ ហើយប្រសិនបើមានព្រះដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដរួមជាមួយទ្រង់មែននោះ ព្រះនីមួយៗពិតជានឹងនាំយកទៅគ្រប់គ្រងនូវម៉ាខ្លូកណាមួយដែលខ្លួនគេបានបង្កើតរៀងៗខ្លួនជាមិនខានឡើយ ហើយពួកវា(ព្រះទាំងនោះ)នឹងយកប្រៀបលើគ្នាទៅវិញទៅមក ដែលនឹងធ្វើឲ្យប្រព័ន្ធគ្រប់គ្រងនៃចក្រវាឡទាំងមូលនឹងត្រូវវិនាសអន្តរាយជាមិនខាន ។ ប៉ុន្តែជាក់ស្តែង រឿងទាំងនោះមិនបានកើតឡើងនោះឡើយ។ នេះជាភស្តុតាងបង្ហាញថា ពិតប្រាកដណាស់ ម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដនោះ មានតែមួយអង្គប៉ុណ្ណោះ នោះគឺអល់ឡោះជាម្ចាស់តែមួយគត់។ ទ្រង់មហាជ្រះស្អាត មហាស្អាតស្អំពីអ្វីដែលពួកមុស្ហរីគីនបានពណ៌នាចំពោះទ្រង់នូវលក្ខណៈដែលមិនសាកសមនឹងទ្រង់ដែលថាទ្រង់មានបុត្រ និងមានដៃគូនោះ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល