សូរ៉ា 23 · ជូស 18
Al-Mu'minun · 23:90
بَلْ أَتَيْنَاهُمْ بِالْحَقِّ وَإِنَّهُمْ لَكَاذِبُونَ
ផ្ទុយទៅវិញ យើងបានផ្ដល់ឱ្យពួកគេនូវការពិត ហើយពិត ប្រាកដណាស់ ពួកគេគឺជាពួកដែលភូតកុហក ។
តាហ្វសៀរ
រឿងនោះមិនដូចអ្វីដែលពួកគេអះអាងនោះឡើយ។ ផ្ទុយទៅវិញ យើងបាននាំមកឲ្យពួកគេនូវការពិតដែលគ្មានការសង្ស័យឡើយនៅក្នុងវា។ ហើយពិតប្រាកដណាស់ ពួកគេគឺជាពួកដែលភូតកុហកចំពោះអ្វីដែលពួកគេអះអាងថា អល់ឡោះមានដៃគូ និងមានបុត្រនោះ។ អល់ឡោះមហាខ្ពង់ខ្ពស់បំផុតពីពាក្យសម្តីរបស់ពួកគេ(ដែលពួកគេបានចោទប្រកាន់)។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល