សូរ៉ា 23 · ជូស 18
Al-Mu'minun · 23:92
عَالِمِ الْغَيْبِ وَالشَّهَادَةِ فَتَعَالَىٰ عَمَّا يُشْرِكُونَ
ទ្រង់ជាអ្នកដឹងពីប្រការអាថ៌កំបាំងនិងប្រការលាត ត្រដាង។ ហើយទ្រង់ខ្ពង់ខ្ពស់បំផុតអំពីអ្វីដែលពួកគេប្រព្រឹត្ដស្ហ៊ីរិក។
តាហ្វសៀរ
ទ្រង់ជាអ្នកដឹងពីប្រការអាថ៌កំបាំងនៃម៉ាខ្លូករបស់ទ្រង់ ហើយទ្រង់ដឹងនូវអ្វីដែលគេមើលឃើញ និងអ្វីដែលគេអាចដឹងដោយអារម្មណ៍(មិនអាចមើលឃើញ)។ គ្មានអ្វីមួយអំពីរឿងនោះអាចលាក់បាំងពីទ្រង់(មិនឲ្យទ្រង់ដឹង)នោះឡើយ។ ហើយទ្រង់មហាខ្ពង់ខ្ពស់បំផុតពីការដែលថា ទ្រង់មានដៃគូនោះ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល