សូរ៉ា 23 · ជូស 18

Al-Mu'minun · 23:71

وَلَوِ اتَّبَعَ الْحَقُّ أَهْوَاءَهُمْ لَفَسَدَتِ السَّمَاوَاتُ وَالْأَرْضُ وَمَنْ فِيهِنَّ ۚ بَلْ أَتَيْنَاهُمْ بِذِكْرِهِمْ فَهُمْ عَنْ ذِكْرِهِمْ مُعْرِضُونَ

ហើយប្រសិនបើ(អល់ឡោះបណ្ដោយឱ្យ)ការពិតទៅតាម ចំណង់របស់ពួកគេនោះ មេឃជាច្រើនជាន់ និងផែនដី ហើយនិងអ្វីៗ ដែលមាននៅក្នុងនោះ ពិតជាត្រូវវិនាសអន្ដរាយជាមិនខាន។ ផ្ទុយ ទៅវិញ យើងបានផ្ដល់ឱ្យពួកគេនូវកិត្ដិយសដ៏ថ្លៃថ្នូរសម្រាប់ពួកគេ តែពួកគេបែរជាងាកចេញពីកិត្ដិយសដ៏ថ្លៃថ្នូរនោះទៅវិញ។

តាហ្វសៀរ

ហើយប្រសិនបើអល់ឡោះបណ្តោយកិច្ចការនោះ និងរៀបចំវាឲ្យស្របទៅតាមចំណង់តណ្ហានិងទំនើងចិត្តរបស់ពួកគេនោះ មេឃជាច្រើនជាន់ និងផែនដីនឹងវិនាសអន្តរាយជាមិនខាន ហើយអ្នកដែលរស់នៅក្នុងវា(មេឃនិងផែនដី)ក៏នឹងវិនាសអន្តរាយផងដែរ ដោយសារតែភាពល្ងង់ខ្លៅរបស់ពួកគេចំពោះលទ្ធផលចុងក្រោយនៃកិច្ចការនោះ និង(ល្ងង់ខ្លៅ)ចំពោះភាពត្រឹមត្រូវនិងភាពមិនត្រឹមត្រូវនៃការចាត់ចែង។ ផ្ទុយទៅវិញ យើងបានផ្តល់ឲ្យពួកគេនូវកិត្តិយសដ៏ថ្លៃថ្នូរសម្រាប់ពួកគេ តែពួកគេបែរជាងាកចេញពីកិត្តិយសដ៏ថ្លៃថ្នូរនោះទៅវិញ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់