សូរ៉ា 23 · ជូស 18

Al-Mu'minun · 23:72

أَمْ تَسْأَلُهُمْ خَرْجًا فَخَرَاجُ رَبِّكَ خَيْرٌ ۖ وَهُوَ خَيْرُ الرَّازِقِينَ

ឬមួយក៏អ្នក(មូហាំម៉ាត់)សុំពួកគេឱ្យផ្ដល់ថ្លៃឈ្នួលដល់ អ្នក? ដូចេ្នះ ការតបស្នងនៃម្ចាស់របស់អ្នកគឺល្អប្រសើរជាង។ ហើយ ទ្រង់ជាអ្នកប្រទានលាភសក្ការៈដ៏ល្អប្រសើរបំផុត។

តាហ្វសៀរ

តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បានទាមទារកម្រៃពីពួកគេចំពោះអ្វីដែលអ្នកបាននាំមកកាន់ពួកគេឬទើបបានជាធ្វើឲ្យពួកគេបដិសេធនឹងការអំពាវនាវបែបនេះ? រឿងនេះ(ការទាមទារកម្រៃលើការអំពាវនាវ)មិនបានកើតចេញពីអ្នកនោះទេ។ ជាការពិតណាស់ ការតបស្នងនៃម្ចាស់របស់អ្នក និងផលបុណ្យរបស់ទ្រង់នោះ គឺល្អប្រសើរជាងការតបស្នងរបស់ពួកគេ និងអ្នកក្រៅពីពួកគេទៅទៀត។ ហើយទ្រង់គឺជាអ្នកប្រទានលាភសក្ការៈដ៏ប្រសើរបំផុត។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់