សូរ៉ា 23 · ជូស 18

Al-Mu'minun · 23:70

أَمْ يَقُولُونَ بِهِ جِنَّةٌ ۚ بَلْ جَاءَهُمْ بِالْحَقِّ وَأَكْثَرُهُمْ لِلْحَقِّ كَارِهُونَ

ឬមួយពួកគេចោទគេថាជាមនុស្សវិកលចរិត? ផ្ទុយទៅ វិញ គេបានពាំនាំឱ្យពួកគេនូវការពិត(ការគោរពសក្ការៈចំពោះ អល់ឡោះ គម្ពីរគួរអាន និងសាសនាអ៊ីស្លាម) តែពួកគេភាគច្រើន មិនពេញចិត្ដនឹងការពិតនោះទៅវិញ។

តាហ្វសៀរ

ផ្ទុយទៅវិញ ពួកគេចោទប្រកាន់ថា គាត់(ព្យាការីមូហាំម៉ាត់) គឺជាមនុស្សវិកលចរិត ទើបបានជាពួកគេបដិសេធបែបនេះ។ ផ្ទុយទៅវិញ គាត់បាននាំមកកាន់ពួកគេនូវការពិតដែលគ្មានការសង្ស័យក្នុងវាឡើយដែលថា វាគឺពិតជាមកពីអល់ឡោះនោះ។ ហើយភាគច្រើននៃពួកគេ គឺមិនពេញចិត្តនឹងការពិតឡើយ។ ពួកគេស្អប់គាត់ ព្រោះតែភាពច្រណែនឈ្នានីសចេញពីខ្លួនពួកគេ និងការងប់ងល់នឹងប្រការមិនពិតរបស់ពួកគេប៉ុណ្ណោះ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់