សូរ៉ា 23 · ជូស 18

Al-Mu'minun · 23:33

وَقَالَ الْمَلَأُ مِنْ قَوْمِهِ الَّذِينَ كَفَرُوا وَكَذَّبُوا بِلِقَاءِ الْآخِرَةِ وَأَتْرَفْنَاهُمْ فِي الْحَيَاةِ الدُّنْيَا مَا هَٰذَا إِلَّا بَشَرٌ مِثْلُكُمْ يَأْكُلُ مِمَّا تَأْكُلُونَ مِنْهُ وَيَشْرَبُ مِمَّا تَشْرَبُونَ

ហើយពួកមេដឹកនាំនៃក្រុមរបស់គេដែលគ្មានជំនឿ និង បានបដិសេធនឹងការជួបនៃថ្ងៃបរលោក ហើយនិងពួកដែលយើង បានផ្ដល់ភាពសប្បាយរីករាយក្នុងជីវិតលោកិយបាននិយាយថាៈ គេ(ហ៊ូទ)នេះមិនមែនជាអ្វីក្រៅពីជាមនុស្សធម្មតាដូចពួកអ្នកដែល គេបរិភោគនូវអ្វីដែលពួកអ្នកបរិភោគ និងផឹកនូវអ្វីដែលពួកអ្នកផឹក នោះឡើយ។

តាហ្វសៀរ

ហើយពួកមេដឹកនាំ និងពួកដែលមានឋានៈសក្តិក្នុងចំណោមក្រុមរបស់គេ(អ្នកនាំសារ)ដែលជាពួកដែលបានប្រឆាំងនឹងអល់ឡោះ និងបដិសេធនឹងថ្ងៃបរលោក ហើយនិងអ្វីដែលមាននៅមានក្នុងថ្ងៃនោះ ដូចជាផលបុណ្យនិងទណ្ឌកម្ម ព្រមទាំងពួកដែលយើងបានផ្តល់ភាពសប្បាយរីករាយក្នុងជីវិតលោកិយដល់ពួកគេនោះ ពួកគេបាននិយាយទៅកាន់អ្នកដែលដើរតាមពួកគេ និងមនុស្សទូទៅថាៈ គេ(អ្នកនាំសារ)ម្នាក់នេះ គ្មានអ្វីក្រៅពីជាមនុស្សលោកធម្មតាដូចពួកអ្នកប៉ុណ្ណោះ ដែលគេទទួលទាននូវអ្វីដែលពួកអ្នកទទួលទាន ហើយនិងផឹកនូវអ្វីដែលពួកអ្នកផឹក។ ដូចនេះ គេគ្មានលក្ខណៈពិសេសអ្វីលើសពួកអ្នក រហូតដល់ត្រូវបានគេ(អល់ឡោះ)តែងតាំងជាអ្នកនាំសារមកកាន់ពួកអ្នកនោះទេ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់