សូរ៉ា 23 · ជូស 18
Al-Mu'minun · 23:34
وَلَئِنْ أَطَعْتُمْ بَشَرًا مِثْلَكُمْ إِنَّكُمْ إِذًا لَخَاسِرُونَ
ហើយប្រសិនបើពួកអ្នកប្រតិបត្ដិតាមមនុស្សធម្មតាដូច ពួកអ្នកដែរនោះ ដូចេ្នះពួកអ្នកពិតជាខាតបង់ជាមិនខាន។
តាហ្វសៀរ
ហើយប្រសិនបើពួកអ្នកប្រតិបត្តិតាមមនុស្សលោកធម្មតាម្នាក់ដូចពួកអ្នកដែរនោះ ពិតប្រាកដណាស់ ពួកអ្នកពិតជាខាតបង់មិនខានឡើយ ដោយសារតែពួកអ្នកមិនបានផលប្រយោជន៍អ្វីពីការប្រតិបត្តិតាមគេដោយពួកអ្នកបោះបង់ព្រះនានារបស់ពួកអ្នក និងដើរតាមអ្នកដែលគ្មានលក្ខណៈពិសេសអ្វីលើសពួកអ្នកសោះនោះឡើយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល