សូរ៉ា 23 · ជូស 18
Al-Mu'minun · 23:32
فَأَرْسَلْنَا فِيهِمْ رَسُولًا مِنْهُمْ أَنِ اعْبُدُوا اللَّهَ مَا لَكُمْ مِنْ إِلَٰهٍ غَيْرُهُ ۖ أَفَلَا تَتَّقُونَ
ហើយយើងបានចាត់តាំងឱ្យពួកគេនូវអ្នកនាំសារម្នាក់ក្នុង ចំណោមពួកគេ (ដោយឱ្យគេអំពាវនាវថា) ចូរពួកអ្នកគោរពសក្ការៈ ចំពោះអល់ឡោះចុះ ព្រោះពួកអ្នកគ្មានម្ចាស់ណាផេ្សងក្រៅពីទ្រង់ ឡើយ។ តើពួកអ្នកមិនកោតខ្លាចអល់ឡោះទេឬ?
តាហ្វសៀរ
ហើយយើងបានតែងតាំងឲ្យពួកគេនូវអ្នកនាំសារម្នាក់ក្នុងចំណោមពួកគេ ដោយគេ(អ្នកនាំសារ)បានអំពាវនាវពួកគេទៅកាន់អល់ឡោះ ហើយគេបាននិយាយទៅកាន់ពួកគេថាៈ ចូរពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយគត់។ សម្រាប់ពួកអ្នក គ្មានម្ចាស់ណាផ្សេងដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់នោះឡើយ។ តើពួកអ្នកមិនកោតខ្លាចអល់ឡោះដោយចៀសវាងពីបម្រាមទាំងឡាយរបស់ទ្រង់ និងអនុវត្តតាមបទបញ្ជាទាំងឡាយរបស់ទ្រង់ទេឬ?
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល