សូរ៉ា 22 · ជូស 17

Al-Hajj · 22:62

ذَٰلِكَ بِأَنَّ اللَّهَ هُوَ الْحَقُّ وَأَنَّ مَا يَدْعُونَ مِنْ دُونِهِ هُوَ الْبَاطِلُ وَأَنَّ اللَّهَ هُوَ الْعَلِيُّ الْكَبِيرُ

នោះគឺព្រោះតែអល់ឡោះជាម្ចាស់ដ៏ពិតប្រាកដ។ ហើយពិត ប្រាកដណាស់ អ្វីដែលពួកគេបួងសួងសុំផេ្សងពីទ្រង់ វាគឺជាប្រការ មោឃៈ។ ហើយពិតប្រាកដណាស់អល់ឡោះ ទ្រង់មហាខ្ពង់ខ្ពស់ មហាឧត្ដុង្គឧត្ដម។

តាហ្វសៀរ

ការលើកឡើង(ខាងលើ)អំពីការដែលអល់ឡោះទ្រង់បញ្ចូលពេលយប់ទៅក្នុងពេលថ្ងៃ និងបញ្ចូលពេលថ្ងៃទៅក្នុងពេលយប់នោះ ពីព្រោះអល់ឡោះ ទ្រង់គឺជាម្ចាស់ដ៏ពិតប្រាកដ ហើយសាសនារបស់ទ្រង់ គឺជាសាសនាដ៏ពិត ការសន្យារបស់ទ្រង់គឺជាការពិត ហើយការជួយរបស់ទ្រង់ចំពោះបណ្តាអ្នកមានជំនឿក៏ជាការពិតដែរ។ ហើយពិតប្រាកដណាស់ ព្រះនានាដែលពួកមុស្ហរីគីនគោរពសក្ការៈចំពោះវាក្រៅពីអល់ឡោះនោះ វាគឺជាប្រការខុសឆ្គង ជាប្រការដែលមិនពិត ដែលគ្មានមូលដ្ឋានចំពោះវានោះឡើយ។ ហើយជាការពិតណាស់ អល់ឡោះទ្រង់មហាខ្ពង់ខ្ពស់លើសម៉ាខ្លូករបស់ទ្រង់ ទាំងខ្លួនរបស់ទ្រង់ផ្ទាល់ សមត្ថភាពរបស់ទ្រង់ និងអំណាចរបស់ទ្រង់ និងមហាឧត្តុង្គឧត្តមដែលពោរពេញទៅដោយភាពធំធេង និងឧត្តុង្គឧត្តម។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់