សូរ៉ា 22 · ជូស 17

Al-Hajj · 22:63

أَلَمْ تَرَ أَنَّ اللَّهَ أَنْزَلَ مِنَ السَّمَاءِ مَاءً فَتُصْبِحُ الْأَرْضُ مُخْضَرَّةً ۗ إِنَّ اللَّهَ لَطِيفٌ خَبِيرٌ

តើអ្នក(មូហាំម៉ាត់)មិនបានឃើញទេថាៈ ពិតប្រាកដណាស់ អល់ឡោះបានបញ្ចុះទឹកភ្លៀងពីលើមេឃ រួចដីក៏ក្លាយទៅជាបៃតង នោះ? ពិតប្រាកដណាស់ អល់ឡោះមហាទន់ភ្លន់ មហាដឹង។

តាហ្វសៀរ

តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានឃើញទេឬថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានបញ្ចុះទឹកភ្លៀងពីលើមេឃ ហើយក្រោយពីទឹកភ្លៀងបានបញ្ចុះមក វាក៏បានធ្វើឲ្យដីប្រែក្លាយទៅជាពណ៌បៃតងដោយសារតែរុក្ខជាតិទាំងឡាយដុះលូតលាស់នោះ? ពិតប្រាកដណាស់ អល់ឡោះទ្រង់មហាទន់ភ្លន់បំផុតចំពោះខ្ញុំបម្រើរបស់ទ្រង់ដោយទ្រង់បានបញ្ចុះទឹកភ្លៀងសម្រាប់ពួកគេ និងធ្វើឲ្យរុក្ខជាតិដុះឡើងសម្រាប់ពួកគេ ហើយទ្រង់មហាដឹងបំផុតនូវអ្វីដែលផ្តល់ផលប្រយោជន៍ដល់ពួកគេដោយគ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បាននោះឡើយ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់