សូរ៉ា 22 · ជូស 17
Al-Hajj · 22:61
ذَٰلِكَ بِأَنَّ اللَّهَ يُولِجُ اللَّيْلَ فِي النَّهَارِ وَيُولِجُ النَّهَارَ فِي اللَّيْلِ وَأَنَّ اللَّهَ سَمِيعٌ بَصِيرٌ
នោះគឺព្រោះតែអល់ឡោះ(មានសមត្ថភាព)បញ្ចូលពេល យប់ទៅក្នុងពេលថ្ងៃ និងបញ្ចូលពេលថ្ងៃទៅក្នុងពេលយប់វិញ។ ហើយពិតប្រាកដណាស់ អល់ឡោះ មហាឮ មហាឃើញ។
តាហ្វសៀរ
ការជួយដល់អ្នកដែលត្រូវបានគេបំពាននោះ គឺដោយសារតែអល់ឡោះជាម្ចាស់ទ្រង់មានសមត្ថភាពទៅលើអ្វីដែលទ្រង់មានចេតនា ហើយក្នុងចំណោមសមត្ថភាពរបស់ទ្រង់ផងដែរនោះ គឺទ្រង់បញ្ចូលពេលយប់ទៅក្នុងពេលថ្ងៃ និងបញ្ចូលពេលថ្ងៃទៅក្នុងពេលយប់ ដោយការបន្ថែមមួយក្នុងចំណោមវាទាំងពីរ(ពេលយប់ឬពេលថ្ងៃ) និងបន្ថយមួយផ្សេងទៀត។ ហើយពិតប្រាកដណាស់ អល់ឡោះមហាលឺបំផុតនូវពាក្យសម្តីនៃខ្ញុំបម្រើរបស់ទ្រង់(ដែលពួកគេនិយាយ) ហើយទ្រង់មហាដឹងបំផុតចំពោះទង្វើរបស់ពួកគេ។ គ្មានអ្វីមួយដែលអាចលាក់បាំងពីទ្រង់បាននោះឡើយ ហើយទ្រង់នឹងតបស្នងពួកគេចំពោះវា។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល