សូរ៉ា 22 · ជូស 17

Al-Hajj · 22:60

۞ ذَٰلِكَ وَمَنْ عَاقَبَ بِمِثْلِ مَا عُوقِبَ بِهِ ثُمَّ بُغِيَ عَلَيْهِ لَيَنْصُرَنَّهُ اللَّهُ ۗ إِنَّ اللَّهَ لَعَفُوٌّ غَفُورٌ

ដូច្នោះ អ្នកណាហើយដែលបានសងសឹកដូចអ្វីដែលត្រូវ បានគេធ្វើបាប បន្ទាប់មកអ្នកនោះត្រូវបានគេធ្វើបាបទៀតនោះ អល់ឡោះពិតជានឹងជួយគេ។ ពិតប្រាកដណាស់ អល់ឡោះមហា អធ្យាស្រ័យ មហាអភ័យទោស។

តាហ្វសៀរ

ដូច្នេះ គេអនុញ្ញាតឲ្យអ្នកដែលត្រូវគេបានគេបំពានធ្វើការតបត ឬសងសឹកដូចអ្វីដែលគេបានបំពានមកលើខ្លួន ដោយគ្មានបាបកម្មនោះទេក្នុងការធ្វើដូច្នោះនោះ។ ហើយប្រសិនបើអ្នកដែលបំពានលើគេបានមកបំពានលើគេម្តងទៀតនោះ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ជួយដល់អ្នកដែលត្រូវបានគេបំពាន។ ពិតប្រាកដណាស់ អល់ឡោះទ្រង់មហាអធ្យាស្រ័យចំពោះបាបកម្មរបស់បណ្តាអ្នកមានជំនឿ និងមហាអភ័យទោសចំពោះពួកគេ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់