សូរ៉ា 22 · ជូស 17

Al-Hajj · 22:55

وَلَا يَزَالُ الَّذِينَ كَفَرُوا فِي مِرْيَةٍ مِنْهُ حَتَّىٰ تَأْتِيَهُمُ السَّاعَةُ بَغْتَةً أَوْ يَأْتِيَهُمْ عَذَابُ يَوْمٍ عَقِيمٍ

ហើយពួកដែលគ្មានជំនឿនៅតែមានការសង្ស័យអំពីវា (គម្ពីរគួរអាន)រហូតទាល់តែថ្ងៃបរលោកមកដល់ពួកគេភ្លាមៗ ឬ ទារុណកម្មនៃថ្ងៃបរលោកមកដល់ពួកគេ។

តាហ្វសៀរ

ហើយពួកដែលគ្មានជំនឿនឹងអល់ឡោះ និងបដិសេធនឹងអ្នកនាំសាររបស់ទ្រង់នោះ នៅតែមានការសង្ស័យចំពោះគម្ពីរគួរអានដែលអល់ឡោះបានបញ្ចុះទៅកាន់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ហើយពួកគេនៅតែបន្ត(សង្ស័យ)បែបនេះ រហូតទាល់តែថ្ងៃបរលោកមកដល់ពួកគេភ្លាមៗ ខណៈដែលពួកគេស្ថិតនៅលើការសង្ស័យនេះ ឬ(រហូតដល់)ទណ្ឌកម្មមកដល់ពួកគេនៅថ្ងៃមួយដែលគ្មានក្តីមេត្តាករុណា និងគ្មានសេចក្តីល្អឡើយសម្រាប់ពួកគេ នោះគឺថ្ងៃបរលោក។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់