សូរ៉ា 22 · ជូស 17
Al-Hajj · 22:54
وَلِيَعْلَمَ الَّذِينَ أُوتُوا الْعِلْمَ أَنَّهُ الْحَقُّ مِنْ رَبِّكَ فَيُؤْمِنُوا بِهِ فَتُخْبِتَ لَهُ قُلُوبُهُمْ ۗ وَإِنَّ اللَّهَ لَهَادِ الَّذِينَ آمَنُوا إِلَىٰ صِرَاطٍ مُسْتَقِيمٍ
និងដើម្បីឱ្យបណ្ដាអ្នកដែលត្រូវបានគេផ្ដល់ចំណេះវិជ្ជាដឹង ច្បាស់ថា ពិតប្រាកដណាស់វាជាការពិតដែលមកពីម្ចាស់របស់អ្នកនិង ដើម្បីឱ្យពួកគេមានជំនឿនឹងវា ហើយនិងដើម្បីឱ្យចិត្ដរបស់ពួកគេ នឹងនរចំពោះវា។ ហើយពិតប្រាកដណាស់ អល់ឡោះគឺជាអ្នកចង្អុល បង្ហាញដល់បណ្ដាអ្នកដែលមានជំនឿទៅកាន់មាគ៌ាដ៏ត្រឹមត្រូវ។
តាហ្វសៀរ
និងដើម្បីឲ្យបណ្តាអ្នកដែលអល់ឡោះបានប្រទាននូវចំណេះវិជ្ជាដល់ពួកគេនោះដឹងច្បាស់ថាៈ ពិតប្រាកដណាស់ គម្ពីរគួរអានដែលគេបានបញ្ចុះមកឲ្យព្យាការីមូហាំម៉ាត់នោះ វាគឺជាការពិតដែលអល់ឡោះជាម្ចាស់ទ្រង់បានផ្តល់វ៉ាហ៊ីទៅកាន់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)។ ដូច្នេះ ពួកគេក៏មានជំនឿកាន់តែខ្លាំងឡើងចំពោះវា(គម្ពីរគួរអាន) ហើយដួងចិត្តរបស់ពួកគេក៏ឱនលំទោនចំពោះវា និងកោតខ្លាច។ ហើយពិតប្រាកដណាស់ អល់ឡោះគឺជាអ្នកដែលចង្អុលបង្ហាញបណ្តាអ្នកដែលមានជំនឿនឹងវា(គម្ពីរគួរអាន)ទៅកាន់មាគ៌ាដ៏ត្រឹមត្រូវដែលគ្មានភាពវៀចវេរនៅក្នុងវានោះឡើយ ជាការតបស្នងដល់ពួកគេចំពោះការឱនលំទោនរបស់ពួកគេចំពោះវា(គម្ពីរគួរអាន)។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល