សូរ៉ា 22 · ជូស 17
Al-Hajj · 22:53
لِيَجْعَلَ مَا يُلْقِي الشَّيْطَانُ فِتْنَةً لِلَّذِينَ فِي قُلُوبِهِمْ مَرَضٌ وَالْقَاسِيَةِ قُلُوبُهُمْ ۗ وَإِنَّ الظَّالِمِينَ لَفِي شِقَاقٍ بَعِيدٍ
ដើម្បីទ្រង់នឹងធ្វើនូវអ្វីដែលស្ហៃតនឆាឆៅជាការសាកល្បង មួយសម្រាប់ពួកដែលមានជំងឺផ្លូវចិត្ដ និងសម្រាប់ពួកដែលមានចិត្ដ រឹងរូស។ ហើយពិតប្រាកដណាស់ ពួកដែលបំពានគឺស្ថិតក្នុងភាព វងេ្វងដ៏សែនឆ្ងាយ។
តាហ្វសៀរ
ស្ហៃតនបានឆាឆៅបន្លំនៅក្នុងការសូត្ររបស់ព្យាការីនោះ គឺដើម្បីឲ្យអល់ឡោះធ្វើឲ្យអ្វីដែលវាបានបន្លំនោះក្លាយជាការសាកល្បងមួយសម្រាប់ពួកពុតត្បុត និងសម្រាប់អ្នកដែលមានចិត្តរឹងរូសក្នុងចំណោមពួកមុស្ហរីគីនទាំងឡាយ។ ហើយពិតប្រាកដណាស់ ពួកដែលបំពានក្នុងចំណោមពួកពុតត្បុត និងពួកមុស្ហរីគីននោះ គឺស្ថិតក្នុងភាពជាសត្រូវជាមួយនឹងអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ ហើយឃ្លាតឆ្ងាយពីការពិត និងការចង្អុលបង្ហាញ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល