សូរ៉ា 22 · ជូស 17
Al-Hajj · 22:56
الْمُلْكُ يَوْمَئِذٍ لِلَّهِ يَحْكُمُ بَيْنَهُمْ ۚ فَالَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ فِي جَنَّاتِ النَّعِيمِ
សិទ្ធិអំណាចនៅថ្ងៃនោះជាកម្មសិទ្ធិរបស់អល់ឡោះតែមួយ គត់ ដែលទ្រង់នឹងកាត់សេចក្ដីរវាងពួកគេ(អ្នកមានជំនឿនិងគ្មាន ជំនឿ)។ ហើយបណ្ដាអ្នកដែលមានជំនឿ និងបានសាងអំពើល្អគឺ ស្ថិតក្នុងឋានសួគ៌ណាអ៊ីម។
តាហ្វសៀរ
សិទ្ធិអំណាចនៅថ្ងៃបរលោក(ថ្ងៃដែលទណ្ឌកម្មដែលគេបានសន្យាចំពោះពួកគេបានមកដល់) គឺជាកម្មសិទ្ធិរបស់អល់ឡោះតែមួយគត់ ដោយគ្មានការបែងចែក(សិទ្ធិអំណាច)ចំពោះវា(ឲ្យអ្នកផ្សេង)នោះទេ។ ទ្រង់នឹងកាត់សេចក្តីរវាងបណ្តាអ្នកដែលមានជំនឿ និងពួកដែលគ្មានជំនឿ ដោយទ្រង់នឹងកាត់សេចក្តីរវាងពួកគេនូវអ្វីដែលបុគ្គលម្នាក់ៗសាកសមនឹងទទួល។ ដូចនេះ បណ្តាអ្នកដែលមានជំនឿនឹងអល់ឡោះ និងបានសាងនូវទង្វើកុសលនោះ សម្រាប់ពួកគេនឹងទទួលបាននូវផលបុណ្យដ៏ធំធេង នោះគឺឋានសួគ៌ណាអ៊ីមដែលភាពសប្បាយរីករាយមានជានិច្ចជានិរន្តន៍គ្មានទីបញ្ចប់ឡើយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល