សូរ៉ា 22 · ជូស 17
Al-Hajj · 22:47
وَيَسْتَعْجِلُونَكَ بِالْعَذَابِ وَلَنْ يُخْلِفَ اللَّهُ وَعْدَهُ ۚ وَإِنَّ يَوْمًا عِنْدَ رَبِّكَ كَأَلْفِ سَنَةٍ مِمَّا تَعُدُّونَ
ហើយពួកគេសុំអ្នក(មូហាំម៉ាត់)ឱ្យផ្ដល់នូវទារុណកម្ម ភ្លាមៗ ហើយអល់ឡោះមិនធ្វើខុសសន្យារបស់ទ្រង់ឡើយ។ ហើយ ពិតប្រាកដណាស់ មួយថ្ងៃសម្រាប់ម្ចាស់របស់អ្នក(ថ្ងៃបរលោក) គឺ ដូចជាមួយពាន់ឆ្នាំតាមអ្វីដែលពួកអ្នករាប់(ក្នុងលោកិយនេះ)។
តាហ្វសៀរ
ហើយពួកប្រឆាំងនៃក្រុមរបស់អ្នកនឹងសុំអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ឲ្យផ្តល់នូវទណ្ឌកម្មដល់ពួកគេភ្លាមៗនៅក្នុងលោកិយនេះ និងពន្យារពេលដាក់ទណ្ឌកម្មនៅថ្ងៃបរលោក នៅពេលដែលគេព្រមានពួកគេនឹងវាទាំងពីរ(ទណ្ឌកម្មនិងលោកិយ និងទណ្ឌកម្មនាថ្ងៃបរលោក)។ ហើយអល់ឡោះទ្រង់មិនធ្វើខុសនូវអ្វីដែលទ្រង់បានសន្យាចំពោះពួកគេឡើយ។ ចំពោះទណ្ឌកម្មដែលកើតឡើងភ្លាមៗនោះ គឺជាអ្វីដែលពួកគេបានទទួលរងនាថ្ងៃសមរភូមិហ្ពាហ្ទើរ។ ហើយពិតជាការណាស់ ទណ្ឌកម្មត្រឹមតែមួយថ្ងៃនៅថ្ងៃបរលោកនោះ គឺប្រៀបដូចជាមួយពាន់ឆ្នាំតាមពេលវេលាដែលពួកអ្នករាប់ក្នុងលោកិយនេះ ដោយសារតែក្នុងថ្ងៃនោះ គឺពោរពេញទៅដោយទណ្ឌកម្ម។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល