សូរ៉ា 22 · ជូស 17
Al-Hajj · 22:48
وَكَأَيِّنْ مِنْ قَرْيَةٍ أَمْلَيْتُ لَهَا وَهِيَ ظَالِمَةٌ ثُمَّ أَخَذْتُهَا وَإِلَيَّ الْمَصِيرُ
ហើយមានភូមិស្រុកជាច្រើនដែលយើងបានពន្យារពេលឱ្យ វា(ក្នុងការធ្វើទារុណកម្ម) ខណៈដែលវា(អ្នកភូមិស្រុក)ជាអ្នក ដែលបំពាន។ បន្ទាប់មកយើងបានធ្វើទារុណកម្មវា។ ហើយចំពោះ យើងតែមួយគត់ដែលជាកន្លែងវិលត្រឡប់។
តាហ្វសៀរ
ហើយមានភូមិស្រុកជាច្រើនដែលយើងបានពន្យារពេលដាក់ទណ្ឌកម្មចំពោះវា ខណៈដែលវា(អ្នកភូមិស្រុក)ជាអ្នកបំពានដោយការប្រឆាំង ដោយយើងមិនដាក់ទណ្ឌកម្មភ្លាមៗ(ដល់ពួកគេ)ឡើយ ដើម្បីជាការល្បួងចំពោះវា(អ្នកភូមិស្រុក)។ ក្រោយមក យើងបានកម្ទេចវា(ភូមិស្រុក)ដោយដាក់ទណ្ឌកម្មយ៉ាងខ្លាំងចំពោះវា។ ហើយចំពោះយើងតែមួយគត់ដែលជាទីវិលត្រឡប់របស់ពួកគេនាថ្ងៃបរលោក ហើយយើងនឹងតបស្នងទៅលើការប្រឆាំងរបស់ពួកគេនូវទណ្ឌកម្មដ៏សែនខ្លោចផ្សាបំផុត។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល