សូរ៉ា 22 · ជូស 17
Al-Hajj · 22:46
أَفَلَمْ يَسِيرُوا فِي الْأَرْضِ فَتَكُونَ لَهُمْ قُلُوبٌ يَعْقِلُونَ بِهَا أَوْ آذَانٌ يَسْمَعُونَ بِهَا ۖ فَإِنَّهَا لَا تَعْمَى الْأَبْصَارُ وَلَٰكِنْ تَعْمَى الْقُلُوبُ الَّتِي فِي الصُّدُورِ
ដូចេ្នះ តើពួកគេ(ពួកប្រឆាំងនឹងមូហាំម៉ាត់)មិនបានធ្វើ ដំណើរនៅលើផែនដីនេះ ហើយពួកគេមិនមានចិត្ដគិតពិចារណា លើវា ឬមិនយកត្រចៀកស្ដាប់វាទេឬ? ហើយពិតប្រាកដណាស់ រឿងរ៉ាវនោះភ្នែក(របស់ពួកគេ)មិនងងឹតទេ តែចិត្ដដែលនៅក្នុង ទ្រូងទេដែលងងឹតនោះ។
តាហ្វសៀរ
ដូច្នេះ តើពួកដែលបដិសេធចំពោះអ្វីដែលអ្នកនាំសារ(មូហាំម៉ាត់)បាននាំមកនោះ មិនបានធ្វើដំណើរនៅលើផែនដីដើម្បីពិនិត្យមើលផ្ទាល់នឹងភ្នែកនូវស្លាកស្នាមនៃភូមិស្រុកជាច្រើនដែលត្រូវគេបំផ្លាញ ដោយយកប្រាជ្ញា(របស់ពួកគេ)មកត្រិះរិះពិចារណាដើម្បីយកវាធ្វើជាបទពិសោធន៍ ហើយស្តាប់នូវរឿងរ៉ាវរបស់ពួកគេ ដើម្បីយកវាធ្វើជាមេរៀនទេឬ? ជាការពិតណាស់ ការពិការភ្នែកនោះ មិនមែនជាការងងឹតភ្នែក(មើលមិនឃើញ)នោះទេ។ ផ្ទុយទៅវិញ វាគឺការពិការដួងចិត្តដោយសារតែគេមិនបានយកវា(រឿងរ៉ាវទាំងនោះ)ធ្វើជាបទពិសោធន៍ និងធ្វើជាមេរៀនទៅវិញទេ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល