សូរ៉ា 22 · ជូស 17
Al-Hajj · 22:45
فَكَأَيِّنْ مِنْ قَرْيَةٍ أَهْلَكْنَاهَا وَهِيَ ظَالِمَةٌ فَهِيَ خَاوِيَةٌ عَلَىٰ عُرُوشِهَا وَبِئْرٍ مُعَطَّلَةٍ وَقَصْرٍ مَشِيدٍ
ហើយភូមិស្រុកជាច្រើនមកហើយដែលយើងបានបំផ្លាញវា ខណៈដែលវា(អ្នកភូមិស្រុក)ជាអ្នកដែលបំពាន ដូចេ្នះវាក៏បាក់ខេ្ទច ខ្ទីអស់(មនុស្សនិងលំនៅដ្ឋាន) ហើយអណ្ដូងទឹកត្រូវបោះបង់ចោល ហើយវិមានដ៏ស្កឹមស្កៃក៏ត្រូវវិនាសដែរ។
តាហ្វសៀរ
ហើយមានភូមិស្រុកជាច្រើនមកហើយដែលយើងបានបំផ្លាញវាដោយទណ្ឌកម្មយ៉ាងខ្លាំងក្លា(ខណៈដែលវា(អ្នកស្រុកភូមិ)បានបំពានដោយការប្រឆាំង)។ ដូច្នេះ ផ្ទះរបស់ពួកគេក៏ត្រូវបានបំផ្លាញខ្ទេចខ្ទីអស់អ្នកដែលរស់នៅក្នុងវា ហើយអណ្តូងទឹកជាច្រើនក៏ត្រូវបោះបង់ចោលដោយសារតែពួកគេត្រូវបានគេ(អល់ឡោះ)បំផ្លាញខ្ទេចខ្ទី ព្រមទាំងវិមានដ៏ធំស្កឹមស្កៃ(របស់ពួកគេ)ក៏ត្រូវបានវិនាសផងដែរដែលវាមិនអាចការពារអ្នកដែលរស់នៅក្នុងវាពីទណ្ឌកម្មបានឡើយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល