សូរ៉ា 22 · ជូស 17

Al-Hajj · 22:44

وَأَصْحَابُ مَدْيَنَ ۖ وَكُذِّبَ مُوسَىٰ فَأَمْلَيْتُ لِلْكَافِرِينَ ثُمَّ أَخَذْتُهُمْ ۖ فَكَيْفَ كَانَ نَكِيرِ

ព្រមទាំងអ្នកស្រុករបស់ម៉ាទយ៉ាន់ផងដែរ។ ហើយមូសា ក៏ត្រូវបានគេបដិសេធ(មិនទទួលយកការដាស់តឿនពីគេដែរ)យើង ក៏បានពន្យារពេលឱ្យពួកដែលប្រឆាំងមួយរយៈ បន្ទាប់មកយើងបាន ធ្វើទារុណកម្មពួកគេ។ តើការបំផ្លាញរបស់យើង(ចំពោះពួកគេ) យ៉ាងដូចមេ្ដចដែរ?

តាហ្វសៀរ

ហើយពួកម៉ាទយ៉ាន់បានបដិសេធនឹងព្យាការីស៊្ហូអែប ហើយហ្វៀរអោននិងបក្សពួករបស់គេ ក៏បានបដិសេធចំពោះព្យាការីមូសាផងដែរ។ ដូច្នេះ យើងបានពន្យារពេលដល់ក្រុមរបស់ពួកគេក្នុងការដាក់ទណ្ឌកម្ម ជាការល្បួងដល់ពួកគេ។ ក្រោយមក យើងក៏បានដាក់ទណ្ឌកម្មពួកគេ។ ហេតុនេះ ចូរអ្នកត្រិះរិះពិចារណាមើលចុះថា តើការបំផ្លាញរបស់យើងចំពោះពួកគេយ៉ាងដូចម្តេចដែរ? ពិតប្រាកដណាស់ យើងបានបំផ្លាញពួកគេដោយសារតែការប្រឆាំងរបស់ពួកគេ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់