សូរ៉ា 22 · ជូស 17
Al-Hajj · 22:37
لَنْ يَنَالَ اللَّهَ لُحُومُهَا وَلَا دِمَاؤُهَا وَلَٰكِنْ يَنَالُهُ التَّقْوَىٰ مِنْكُمْ ۚ كَذَٰلِكَ سَخَّرَهَا لَكُمْ لِتُكَبِّرُوا اللَّهَ عَلَىٰ مَا هَدَاكُمْ ۗ وَبَشِّرِ الْمُحْسِنِينَ
សាច់របស់វា និងឈាមរបស់វាទាំងអស់មិនអាចទៅដល់ អល់ឡោះឡើយ ក៏ប៉ុន្ដែការកោតខ្លាច(អល់ឡោះ)អំពីពួកអ្នកទេ ដែលអាចទៅដល់ទ្រង់នោះ។ ដូច្នោះដែរ ទ្រង់បានបង្កើតវាជាប្រ-យោជន៍សម្រាប់ពួកអ្នក ដើម្បីឱ្យពួកអ្នកលើកតម្កើងអល់ឡោះទៅ លើអ្វីដែលទ្រង់បានចង្អុលបង្ហាញដល់ពួកអ្នក។ ហើយចូរអ្នក (មូហាំម៉ាត់)ផ្ដល់ដំណឹងរីករាយដល់បណ្ដាអ្នកដែលសាងអំពើល្អ។
តាហ្វសៀរ
សាច់ និងឈាមសត្វជំនូនដែលពួកអ្នកបានសម្លេះវានោះ គឺមិនបានទៅដល់អល់ឡោះជាម្ចាស់នោះទេ ហើយគេក៏មិនលើកវាទៅកាន់ទ្រង់នោះដែរ ក៏ប៉ុន្តែ ការគោរពកោតខ្លាច(អល់ឡោះ)របស់ពួកអ្នកនៅក្នុងការសម្លេះវាទៅវិញទេដែលគេលើកទៅកាន់អល់ឡោះនោះ ដោយពួកអ្នកមានចិត្តស្មោះស ជ្រះថ្លាចំពោះទ្រង់ក្នុងការអនុវត្តរបស់ពួកអ្នកដើម្បីសម្លេះវាជាការបញ្ជិតខ្លួនទៅកាន់ទ្រង់។ ដូច្នោះដែរ អល់ឡោះជាម្ចាស់ទ្រង់បានបង្កើតវាជាប្រយោជន៍សម្រាប់ពួកអ្នកដើម្បីឲ្យពួកអ្នកលើកតម្កើងអល់ឡោះដោយថ្លែងអំណរគុណចំពោះទ្រង់ទៅលើការចង្អុលបង្ហាញផ្លូវត្រឹមត្រូវដល់ពួកអ្នក។ ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ផ្តល់ដំណឹងរីករាយដល់បណ្តាអ្នកដែលសាងអំពើល្អនៅក្នុងការគោរពសក្ការៈរបស់ពួកគេចំពោះម្ចាស់របស់ពួកគេ និងក្នុងការទំនាក់ទំងរបស់ពួកគេជាមួយម៉ាខ្លូករបស់ទ្រង់ ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល