សូរ៉ា 22 · ជូស 17

Al-Hajj · 22:36

وَالْبُدْنَ جَعَلْنَاهَا لَكُمْ مِنْ شَعَائِرِ اللَّهِ لَكُمْ فِيهَا خَيْرٌ ۖ فَاذْكُرُوا اسْمَ اللَّهِ عَلَيْهَا صَوَافَّ ۖ فَإِذَا وَجَبَتْ جُنُوبُهَا فَكُلُوا مِنْهَا وَأَطْعِمُوا الْقَانِعَ وَالْمُعْتَرَّ ۚ كَذَٰلِكَ سَخَّرْنَاهَا لَكُمْ لَعَلَّكُمْ تَشْكُرُونَ

ហើយសត្វអូដ្ឋ យើងបានបង្កើតវាជានិមិត្ដសញ្ញាមួយនៃ និមិត្ដសញ្ញាជាច្រើនរបស់អល់ឡោះសម្រាប់ពួកអ្នកដោយសត្វនោះ មានប្រយោជន៍បំផុតសម្រាប់ពួកអ្នក ។ ដូចេ្នះ ចូរពួកអ្នករំលឹក ឈ្មោះរបស់អល់ឡោះទៅលើវា(នៅពេលសំឡេះសត្វអូដ្ឋ) ខណៈ ដែលវាឈរ។ ហើយនៅពេលដែលខ្លួនរបស់វាបានដួល(ស្លាប់) ហើយនោះ ចូរពួកអ្នកទទួលទានមួយចំនួនអំពីវា ហើយត្រូវចែក ចាយដល់អ្នកក្រដែលមិនហ៊ានសុំ និងអ្នកក្រដែលដាច់ចិត្ដសុំ។ ដូច្នោះហើយ យើងបានបង្កើតវាជាប្រយោជន៍សម្រាប់ពួកអ្នក សង្ឃឹមថាពួកអ្នកនឹងដឹងគុណ(មកចំពោះយើង)។

តាហ្វសៀរ

ហើយចំពោះសត្វអូដ្ឋ និងសត្វគោដែលគេធ្វើជាសត្វជំនូនទៅកាន់កាក់ហ្ពះនោះ យើងបានបង្កើតវានិមិត្តរូប និងជានិមិត្តសញ្ញាមួយ ក្នុងចំណោមនិមិត្តសញ្ញាជាច្រើននៃសាសនា(ឥស្លាម)សម្រាប់ពួកអ្នក ដោយសត្វទាំងនោះ គឺមានប្រយោជន៍យ៉ាងច្រើនសម្រាប់ពួកអ្នកទាំងផ្នែកសាសនា និងលោកិយ។ ដូច្នេះ ចូរពួកអ្នកសូត្រ باسم الله (ក្នុងនាមអល់ឡោះ) នៅពេលដែលពួកអ្នកសម្លេះវា ក្រោយពីអ្នកបានស្រាយចំណងវារួច។ ហើយនៅពេលដែលសត្វនោះបានដួលទៅលើដីបន្ទាប់ពីការសម្លេះហើយនោះ ចូរពួកអ្នក(ឱអ្នកដែលធ្វើសត្វជំនូន)ទទួលទានអំពីវា ហើយនិងផ្តល់វាឲ្យទៅអ្នកក្រីក្រដែលមិនហ៊ានសុំ និងអ្នកក្រដែលដាច់ចិត្តសុំ។ ដូចដែលយើងបានបង្កើតវា(សត្វពាហនៈជាផលប្រយោជន៍)សម្រាប់ពួកអ្នក ដើម្បីឲ្យពួកអ្នកអាចដឹកឥវ៉ាន់នៅលើវា និងអាចជិះនៅលើវាបាននោះដែរ យើងក៏បានបង្កើតវាសម្រាប់ពួកអ្នក ដោយពួកអ្នកសម្លេះវាដើម្បីបញ្ជិតខ្លួនទៅកាន់អល់ឡោះជាម្ចាស់។ សង្ឃឹមថាពួកអ្នកនឹងដឹងគុណអល់ឡោះទៅលើឧបការគុណដែលទ្រង់បានបង្កើតវា(ជាប្រយោជន៍)សម្រាប់ពួកអ្នក។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់