សូរ៉ា 22 · ជូស 17
Al-Hajj · 22:35
الَّذِينَ إِذَا ذُكِرَ اللَّهُ وَجِلَتْ قُلُوبُهُمْ وَالصَّابِرِينَ عَلَىٰ مَا أَصَابَهُمْ وَالْمُقِيمِي الصَّلَاةِ وَمِمَّا رَزَقْنَاهُمْ يُنْفِقُونَ
គឺបណ្ដាអ្នកដែលចិត្ដរបស់ពួកគេភ័យរន្ធត់នៅពេលដែល មានគេរំលឹកពីអល់ឡោះ ហើយពួកគេអត់ធ្មត់ចំពោះអ្វីដែលបាន កើតឡើងទៅលើពួកគេ(គ្រោះថ្នាក់ ភាពក្រីក្រ ឈឺថ្កាត់...) ហើយ ពួកគេប្រតិបត្ដិសឡាត និងបរិច្ចាគមួយចំនួននូវអ្វីដែលយើងបាន ប្រទានលាភសក្ការៈដល់ពួកគេ។
តាហ្វសៀរ
គឺបណ្តាអ្នកដែលនៅពេលណាដែលមានគេរំលឹកពីអល់ឡោះ ពួកគេមានការភ័យខ្លាចពីទណ្ឌកម្មរបស់ទ្រង់។ ដូច្នេះ ពួកគេក៏ចៀសឆ្ងាយពីការប្រព្រឹត្តល្មើសនឹងបទបញ្ជារបស់ទ្រង់ ហើយពួកគេប្រតិបត្តិសឡាតយ៉ាងពេញលេញ ហើយពួកគេមានការអត់ធ្មត់ចំពោះការសាកល្បងដែលពួកគេបានជួបប្រទះ ព្រមទាំងបរិច្ចាគ(ទ្រព្យសម្បត្តិ)មួយចំនួនទៅក្នុងផ្លូវមនុស្សធម៌ចំពោះអ្វីដែលអល់ឡោះបានប្រទានជាលាភសក្ការៈដល់ពួកគេ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល