សូរ៉ា 22 · ជូស 17

Al-Hajj · 22:34

وَلِكُلِّ أُمَّةٍ جَعَلْنَا مَنْسَكًا لِيَذْكُرُوا اسْمَ اللَّهِ عَلَىٰ مَا رَزَقَهُمْ مِنْ بَهِيمَةِ الْأَنْعَامِ ۗ فَإِلَٰهُكُمْ إِلَٰهٌ وَاحِدٌ فَلَهُ أَسْلِمُوا ۗ وَبَشِّرِ الْمُخْبِتِينَ

ហើយរាល់ប្រជាជាតិគ្រប់ជំនាន់ យើងបានកំណត់ឱ្យមាន ពិធីសំឡេះសត្វ ដើម្បីឱ្យពួកគេរំលឹកឈ្មោះរបស់អល់ឡោះ(សូត្រ بِسْمِ اللهِ )ទៅលើអ្វីដែលទ្រង់បានប្រទានលាភសក្ការៈដល់ពួកគេ អំពីសត្វពាហនៈទាំងឡាយ។ ដូចេ្នះម្ចាស់របស់ពួកអ្នកគឺជាម្ចាស់តែ មួយគត់ ហើយចូរពួកអ្នកប្រគល់ខ្លួនទៅចំពោះទ្រង់។ ហើយចូរអ្នក (មូហាំម៉ាត់)ផ្ដល់ដំណឹងរីករាយដល់បណ្ដាអ្នកដែលគោរពប្រតិបត្ដិ (តាមបទបញ្ញតិ្ដរបស់ទ្រង់)។

តាហ្វសៀរ

ហើយរាល់ប្រជាជាតិជំនាន់មុនៗ យើងបានកំណត់ឲ្យមានពិធីសម្លេះសត្វដើម្បីបង្ហូរឈាមសត្វ(ធ្វើគួរហ្ពាន)បញ្ជិតខ្លួនទៅចំពោះអល់ឡោះ ដោយសង្ឃឹមថា ពួកគេនឹងរំលឹកព្រះនាមរបស់អល់ឡោះទៅលើសត្វគួរហ្ពានដែលគេសម្លេះវានោះនៅពេលដែលគេសម្លេះវា ជាការថ្លែងអំណរគុណអល់ឡោះដែលទ្រង់បានប្រទានលាភសក្ការៈជាសត្វអូដ្ឋ សត្វគោ និងសត្វពពែដល់ពួកគេ។ ជាការពិតណាស់ ម្ចាស់របស់ពួកអ្នក(ឱមនុស្សលោក)ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដនោះ គឺជាម្ចាស់តែមួយគត់ ដោយទ្រង់គ្មានដៃគូឡើយ។ ហើយចំពោះទ្រង់តែមួយគត់ ចូរពួកអ្នកគោរពតាមដោយការឱនលំទោន និងគោរពប្រតិបត្តិ។ ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ផ្តល់ដំណឹងរីករាយដល់បណ្តាអ្នកដែលកោតខ្លាចដោយស្មោះស(ចំពោះអល់ឡោះ)ចុះ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់