សូរ៉ា 22 · ជូស 17
Al-Hajj · 22:38
۞ إِنَّ اللَّهَ يُدَافِعُ عَنِ الَّذِينَ آمَنُوا ۗ إِنَّ اللَّهَ لَا يُحِبُّ كُلَّ خَوَّانٍ كَفُورٍ
ពិតប្រាកដណាស់ អល់ឡោះនឹងការពារបណ្ដាអ្នកដែល មានជំនឿ(ពីឧបាយកលរបស់ពួកដែលគ្មានជំនឿ)។ ពិតប្រាកដ ណាស់ អល់ឡោះមិនស្រឡាញ់រាល់អ្នកដែលក្បត់រមិលគុណឡើយ។
តាហ្វសៀរ
ពិតប្រាកដណាស់ អល់ឡោះនឹងការពារបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះពីប្រការអាក្រក់នៃសត្រូវរបស់ពួកគេ។ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនស្រឡាញ់រាល់អ្នកដែលក្បត់ទំនុកចិត្តរបស់គេ រមិលគុណចំពោះឧបការគុណរបស់អល់ឡោះដោយគេមិនថ្លែងអំណរគុណចំពោះទ្រង់នោះទេ ផ្ទុយទៅវិញ ទ្រង់ខឹងសម្បាបំផុតចំពោះគេ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល