សូរ៉ា 22 · ជូស 17
Al-Hajj · 22:31
حُنَفَاءَ لِلَّهِ غَيْرَ مُشْرِكِينَ بِهِ ۚ وَمَنْ يُشْرِكْ بِاللَّهِ فَكَأَنَّمَا خَرَّ مِنَ السَّمَاءِ فَتَخْطَفُهُ الطَّيْرُ أَوْ تَهْوِي بِهِ الرِّيحُ فِي مَكَانٍ سَحِيقٍ
ដោយពួកគេស្មោះត្រង់ចំពោះអល់ឡោះតែមួយគត់មិន មែនជាពួកស្ហ៊ីរិកនឹងទ្រង់ឡើយ។ ហើយអ្នកណាដែលធ្វើស្ហ៊ីរិកនឹង អល់ឡោះនោះ គឺហាក់បីដូចជាគេបានធ្លាក់ពីលើមេឃ ហើយត្រូវ សត្វស្លាប(សាហាវ)មួយបានឆក់យកគេ ឬក៏ត្រូវខ្យល់ព្យុះបក់កួច យកគេទៅធ្លាក់កន្លែងមួយដ៏ឆ្ងាយ។
តាហ្វសៀរ
ចូរអ្នកចៀសវាងពីប្រការទាំងនោះ ដោយងាកចេញពីសាសនាទាំងឡាយឆ្ពោះទៅកាន់សាសនារបស់ទ្រង់(សាសនាឥស្លាម)ដែលទ្រង់ពេញចិត្ត(តែមួយគត់) ដោយមិនត្រូវធ្វើស្ហ៊ីរិកចំពោះទ្រង់ក្នុងការគោរពសក្ការៈចំពោះនរណាម្នាក់(រួមជាមួយនឹងទ្រង់)ឡើយ។ ហើយជនណាដែលធ្វើស្ហ៊ីរិកនឹងអល់ឡោះជាម្ចាស់នោះ ហាក់បីដូចជារូបគេបានធ្លាក់ពីលើមេឃ ដោយជួនកាលអាចត្រូវសត្វស្លាបចឹកស៊ីសាច់និងឆ្អឹងរបស់គេ ឬក៏អាចត្រូវខ្យល់បក់កួចយកគេទៅកាន់កន្លែងមួយដ៏ឆ្ងាយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល