សូរ៉ា 22 · ជូស 17
Al-Hajj · 22:32
ذَٰلِكَ وَمَنْ يُعَظِّمْ شَعَائِرَ اللَّهِ فَإِنَّهَا مِنْ تَقْوَى الْقُلُوبِ
នោះគឺជា(បទបញ្ជារបស់អល់ឡោះ)។ ហើយអ្នកណា ដែលបានលើកតម្កើងនិមិត្ដសញ្ញានានារបស់អល់ឡោះ គឺពិតប្រាកដ ណាស់ វាបញ្ជាក់ពីទឹកចិត្ដដែលកោតខ្លាចអល់ឡោះ។
តាហ្វសៀរ
ការមានជំនឿចំពោះអល់ឡោះជាម្ចាស់តែមួយគត់ ការមានចិត្តស្មោះសចំពោះទ្រង់ ហើយនិងការចៀសវាងពី(ការគោរពសក្ការៈ)ព្រះនានា និងពាក្យសម្តីភូតកុហកនោះ ទាំងនោះគឺជាអ្វីដែលអល់ឡោះជាម្ចាស់បានបង្គាប់ប្រើ(ពួកអ្នក)ឲ្យប្រកាន់ខ្ជាប់។ ហើយជនណាដែលលើកតម្កើងនិមិត្តសញ្ញាសាសនាឥស្លាម(ដែលក្នុងចំណោមនោះ គឺការសម្លេះសត្វជំនូន និងការធ្វើធម្មយាត្រាហាជ្ជី)នោះ ជាការពិតណាស់ ការលើកតម្កើង(របស់គេ)ចំពោះវានោះ គឺបញ្ជាក់ពីចិត្តដែលកោតខ្លាចចំពោះ(អល់ឡោះ)ម្ចាស់របស់វា។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល