សូរ៉ា 22 · ជូស 17

Al-Hajj · 22:30

ذَٰلِكَ وَمَنْ يُعَظِّمْ حُرُمَاتِ اللَّهِ فَهُوَ خَيْرٌ لَهُ عِنْدَ رَبِّهِ ۗ وَأُحِلَّتْ لَكُمُ الْأَنْعَامُ إِلَّا مَا يُتْلَىٰ عَلَيْكُمْ ۖ فَاجْتَنِبُوا الرِّجْسَ مِنَ الْأَوْثَانِ وَاجْتَنِبُوا قَوْلَ الزُّورِ

នោះគឺជា(បទបញ្ជារបស់អល់ឡោះ)។ អ្នកណាហើយ ដែលលើកតម្កើងនូវបទបញ្ញត្ដិរបស់អល់ឡោះ គឺជាការប្រសើរ សម្រាប់គេចំពោះម្ចាស់របស់គេ។ ហើយសត្វពាហនៈគ្រប់ប្រភេទ ត្រូវបានគេអនុញ្ញាតឱ្យពួកអ្នក លើកលែងតែអ្វីដែលត្រូវគេសូត្រ (ហាមឃាត់)ចំពោះពួកអ្នកប៉ុណ្ណោះ។ ដូចេ្នះ ចូរពួកអ្នកចៀសវាង ពីប្រការកខ្វក់អំពី(ការគោរព)រូបសំណាកនានា និងត្រូវចៀសវាង ពីការនិយាយកុហក។

តាហ្វសៀរ

បទបញ្ជាដែលគេប្រើពួកអ្នកឲ្យធ្វើវា(ដូចជាការតាហាល់លុល(ផ្តាច់ខ្លួនចេញពីអៀហរ៉ម)ដោយការកោរសក់ ការកាត់ក្រចក ការសម្អាតប្រការដែលកខ្វក់ ការបំពេញនូវពាក្យសច្ចា និងការតវ៉ាហ្វជុំវិញកាក់ហ្ពះ) ទាំងនោះគឺជាអ្វីដែលអល់ឡោះបានដាក់វាជាកាតព្វកិច្ចមកលើពួកអ្នក។ ហេតុនេះ ចូរពួកអ្នកលើកតម្កើងនូវអ្វីដែលអល់ឡោះបានដាក់វាជាកាតព្វកិច្ចចំពោះពួកអ្នកចុះ។ ហើយជនណាដែលបានចៀសវាងពីអ្វីដែលអល់ឡោះបានបង្គាប់ប្រើឲ្យចៀសវាងអំពីវាក្នុងពេលកាន់តំណមអៀហរ៉ម ជាការលើកតម្កើងរបស់គេចំពោះច្បាប់របស់អល់ឡោះនោះ គឺជាការប្រសើរសម្រាប់គេទាំងនៅក្នុងលោកិយ និងនៅថ្ងៃបរលោកចំពោះម្ចាស់របស់គេ។ ហើយគេអនុញ្ញាតឲ្យពួកអ្នក(ឱមនុស្សលោកទាំងឡាយ)នូវសត្វពាហនៈទាំងឡាយ ដូចជាសត្វអូដ្ឋ សត្វគោ និងសត្វពពែ។ ដូចនេះ គេមិនហាមឃាត់ចំពោះពួកអ្នក(មិនឲ្យទទួលទាន)អំពីវានោះទេ មិនថា ហាមី ហ្ពាហ៊ីរ៉ោះ និងវ៉ាស៊ីឡះ នោះឡើយ។ ពិតណាស់ គេមិនហាមឃាត់ពួកអ្នកអំពីវានោះទេ លើកលែងតែអ្វីដែលមានចែងនៅក្នុងគម្ពីរគួរអាន(ដែលបញ្ជាក់ពីការហាមឃាត់មិនឲ្យបរិភោគ)ប៉ុណ្ណោះ ដូចជាសត្វស្លាប់តៃហោង ឈាម និងផ្សេងពីវាទាំងពីរ។ ហេតុនេះ ចូរពួកអ្នកចៀសវាងពីប្រការកខ្វក់នៃ(ការគោរព)រូបបដិមានានា និងចូរពួកអ្នកចៀសវាងពីរាល់ពាក្យសម្តីដែលមិនត្រឹមត្រូវ ដែលជាការភូតកុហកទៅលើអល់ឡោះ ឬទៅលើម៉ាខ្លូករបស់ទ្រង់។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់