សូរ៉ា 22 · ជូស 17
Al-Hajj · 22:29
ثُمَّ لْيَقْضُوا تَفَثَهُمْ وَلْيُوفُوا نُذُورَهُمْ وَلْيَطَّوَّفُوا بِالْبَيْتِ الْعَتِيقِ
បន្ទាប់មកចូរឱ្យពួកគេបំពេញករណីយកិច្ចរបស់ពួកគេឱ្យ បានចប់សព្វគ្រប់ ហើយចូរឱ្យពួកគេបំពេញនូវការសច្ចារបស់ពួកគេ (សច្ចានឹងសំឡេះសត្វ នៅរដូវហាជ្ជី និងក្នុងកាតព្វកិច្ចផេ្សងៗទៀត) និងឱ្យពួកគេតវ៉ាហ្វជុំវិញកាក់ហ្ពះចុះ។
តាហ្វសៀរ
បន្ទាប់មក ចូរឲ្យពួកគេបំពេញនូវអ្វីដែលនៅសេលសល់ចំពោះពួកគេនៃកិច្ចការហាជ្ជីរបស់ពួកគេឲ្យបានចប់សព្វគ្រប់ ហើយពួកគេអាចតាហាល់លុល(ផ្តាច់ខ្លួនពីអៀហរ៉ម) ដោយការកោរសក់របស់ពួកគេ ហើយកាត់ក្រចក និងសម្អាតភាពកខ្វក់ដែលជាប់នឹងពួកគេដោយសារតែការកាន់តំណមអៀហរ៉ម។ ហើយចូរឲ្យពួកគេបំពេញនូវពាក្យសច្ចាដែលពួកគេ(បានសច្ចា)ដាក់កាតព្វកិច្ចលើខ្លួនឯង ដូចជាការ(សច្ចាថា)ធ្វើហាជ្ជី ឬអុំរ៉ោះ ឬសម្លេះសត្វជំនូន។ ហើយចូរឲ្យពួកគេតវ៉ាហ្វអ៊ីហ្វាហ្ទោះជុំវិញកាក់ហ្ពះដែលអល់ឡោះបានរំដោះវាចេញពីការត្រួតត្រារបស់ពួកដែលបំពានចុះ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល