សូរ៉ា 22 · ជូស 17
Al-Hajj · 22:28
لِيَشْهَدُوا مَنَافِعَ لَهُمْ وَيَذْكُرُوا اسْمَ اللَّهِ فِي أَيَّامٍ مَعْلُومَاتٍ عَلَىٰ مَا رَزَقَهُمْ مِنْ بَهِيمَةِ الْأَنْعَامِ ۖ فَكُلُوا مِنْهَا وَأَطْعِمُوا الْبَائِسَ الْفَقِيرَ
ដើម្បីពួកគេនឹងឃើញផលប្រយោជន៍សម្រាប់ពួកគេ(ផលបុណ្យហាជ្ជី និងផលចំណេញពីជំនួញ) ហើយពួកគេរំលឹកឈ្មោះ របស់អល់ឡោះក្នុងអំឡុងថ្ងៃដែលគេបានកំណត់(ថ្ងៃទីដប់ ដប់មួយ ដប់ពីរ ដប់បី នៃខែហ៊្សុលហិជ្ជះ)ចំពោះអ្វីដែលទ្រង់បានប្រទានលាភ សក្ការៈដល់ពួកគេអំពីសត្វពាហនៈ។ ដូចេ្នះ ចូរពួកអ្នកបរិភោគអំពី វា និងបរិច្ចាគឱ្យអ្នកក្រលំបាក។
តាហ្វសៀរ
ដើម្បីឲ្យពួកគេចូលរួមនូវអ្វី(ការធ្វើហាជ្ជី)ដែលបានផលត្រឡប់ទៅកាន់ពួកគេវិញ ដូចជាការទទួលបានការអភ័យទោសពីបាបកម្មទាំងឡាយ ការទទួលបាននូវផលបុណ្យនិងការរួបរួមគ្នា និងដើម្បីឲ្យពួកគេរំលឹកព្រះនាមរបស់អល់ឡោះទៅលើសត្វជំនូនដែលពួកគេសម្លេះនៅក្នុងអំឡុងថ្ងៃដែលត្រូវបានគេកំណត់ នោះគឺថ្ងៃទី១០ខែហ្ស៊ុលហិជ្ជះ(ខែទី១២នៃប្រតិទិនឥស្លាម)និងបីថ្ងៃទៀតបន្ទាប់ពីវា(បណ្តាថ្ងៃតាសរិក) ជាការថ្លែងអំណរគុណអល់ឡោះចំពោះអ្វីដែលទ្រង់ប្រទានជាលាភសក្ការៈដល់ពួកគេនៃសត្វអូដ្ឋ សត្វគោ និងសត្វពពែ។ ដូច្នេះ ចូរពួកអ្នកបរិភោគអំពីសត្វជំនូនទាំងនេះ ហើយចូរបរិច្ចាគអំពីវាទៅឲ្យអ្នកដែលក្រលំបាក។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល