សូរ៉ា 22 · ជូស 17
Al-Hajj · 22:24
وَهُدُوا إِلَى الطَّيِّبِ مِنَ الْقَوْلِ وَهُدُوا إِلَىٰ صِرَاطِ الْحَمِيدِ
ហើយពួកគេត្រូវបានគេចង្អុលបង្ហាញ(នៅក្នុងលោកិយ) ទៅរកពាក្យសំដីដែលល្អៗ(ឡាអ៊ីឡាហាអ៊ិលឡល់ឡោះ ការរំលឹក ឈ្មោះអល់ឡោះ ការសូត្រគម្ពីរគួរអាន...)។ ហើយពួកគេត្រូវ បានគេចង្អុលបង្ហាញទៅរកមាគ៌ារបស់ទ្រង់ដែលជាទីកោតសរសើរ (សាសនាអ៊ីស្លាម)។
តាហ្វសៀរ
ហើយអល់ឡោះបានចង្អុលបង្ហាញពួកគេនៅក្នុងជីវិតលោកិយនេះទៅរកពាក្យសម្តីដែលល្អ ដូចជាការធ្វើសាក្សីថា គ្មានទេម្ចាស់ដែលត្រូវបានគេគោរពសក្ការដ៏ពិតប្រាកដ គឺមានតែអល់ឡោះមួយគត់ ការលើកតម្កើងអល់ឡោះ និងការថ្លែងសរសើរអល់ឡោះជាដើម ហើយទ្រង់ចង្អុលបង្ហាញពួកគេទៅកាន់មាគ៌ានៃសាសនាឥស្លាមដែលត្រូវបានគេកោតសរសើរ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល