សូរ៉ា 22 · ជូស 17

Al-Hajj · 22:25

إِنَّ الَّذِينَ كَفَرُوا وَيَصُدُّونَ عَنْ سَبِيلِ اللَّهِ وَالْمَسْجِدِ الْحَرَامِ الَّذِي جَعَلْنَاهُ لِلنَّاسِ سَوَاءً الْعَاكِفُ فِيهِ وَالْبَادِ ۚ وَمَنْ يُرِدْ فِيهِ بِإِلْحَادٍ بِظُلْمٍ نُذِقْهُ مِنْ عَذَابٍ أَلِيمٍ

ពិតប្រាកដណាស់ ពួកដែលបានប្រឆាំង ហើយរារាំងអ្នក ដទៃពីមាគ៌ារបស់អល់ឡោះ និងម៉ាស្ជីទិលហារ៉មដែលយើងបាន បង្កើតវាសម្រាប់មនុស្សលោកទូទៅ(ក្នុងការគោរពសក្ការៈ) ទោះបីអ្នករស់នៅទីនោះ ឬអ្នកមកពីក្រៅ(ពួកគេនឹងទទួលទារុណកម្ម ដ៏សែនឈឺចាប់)។ ហើយអ្នកណាដែលមានបំណងប្រព្រឹត្ដអំពើ អាក្រក់ទាំងបំពាននៅទីនោះ យើងនឹងឱ្យគេភ្លក្សទារុណកម្មដ៏សែន ឈឺចាប់ជាមិនខាន។

តាហ្វសៀរ

ជាការពិតណាស់ ពួកដែលបានប្រឆាំងនឹងអល់ឡោះ ហើយបានបង្វែរអ្នកដទៃពីការចូលសាសនាឥស្លាម ព្រមទាំងបានរារាំងមនុស្សពីម៉ាស្ជិតអាល់ហារ៉ម ដូចដែលពួកមុស្ហរីគីនបានធ្វើនៅក្នុងឆ្នាំ”ហ៊ូទៃពីយ៉ះ”នោះ យើងនឹងឲ្យពួកគេភ្លក្សនូវទណ្ឌកម្មដ៏សែនខ្លោចផ្សាបំផុត។ ម៉ាស្ជិត(អាល់ហារ៉ម)ដែលយើងបានបង្កើតវាជាគិបឡាត់សម្រាប់មនុស្សលោកនៅក្នុងការសឡាតរបស់ពួកគេ និងជាកន្លែងសក្ការៈមួយក្នុងចំណោមកន្លែងសក្ការៈក្នុងពេលធ្វើធម្មយាត្រាហាជ្ជីនិងអុំរ៉ោះនោះ គឺមានភាពស្មើគ្នាចំពោះវា មិនថាអ្នកដែលស្ថិតនៅក្នុងក្រុងម៉ាក្កះ និងអ្នកមកពីខាងក្រៅដែលមិនមែនជាអ្នកស្រុកម៉ាក្កះនោះទេ។ ហើយជនណាហើយដែលមានបំណងងាករេចេញពីសេចក្តីពិតនៅក្នុងវា(ទឹកដីម៉ាក្កះ)តាមរយៈការប្រព្រឹត្តទង្វើបាបកម្មណាមួយដោយចេតនានោះ យើងនឹងឲ្យគេភ្លក្សនូវទណ្ឌកម្មដ៏សែនឈឺចាប់បំផុត។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់