សូរ៉ា 22 · ជូស 17

Al-Hajj · 22:23

إِنَّ اللَّهَ يُدْخِلُ الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ جَنَّاتٍ تَجْرِي مِنْ تَحْتِهَا الْأَنْهَارُ يُحَلَّوْنَ فِيهَا مِنْ أَسَاوِرَ مِنْ ذَهَبٍ وَلُؤْلُؤًا ۖ وَلِبَاسُهُمْ فِيهَا حَرِيرٌ

ពិតប្រាកដណាស់ អល់ឡោះនឹងបញ្ចូលបណ្ដាអ្នកដែលមាន ជំនឿនិងបានសាងអំពើល្អទៅក្នុងឋានសួគ៌ដែលមានទនេ្លជាច្រើនហូរ កាត់ពីក្រោមវា ដោយគេតុបតែងលំអឱ្យពួកគេនៅក្នុងនោះជាមួយ នឹងកងដៃកងជើងធ្វើពីមាសនិងគជ់ខ្យង។ ហើយសំលៀកបំពាក់ របស់ពួកគេនៅក្នុងនោះគឺក្រណាត់សូត្រ។

តាហ្វសៀរ

ចំណែកឯក្រុមអ្នកដែលមានជំនឿ ដែលពួកគេមានជំនឿចំពោះអល់ឡោះ និងបានសាងទង្វើកុសលវិញ អល់ឡោះជាម្ចាស់នឹងបញ្ចូលពួកគេទៅក្នុងឋានសួគ៌ដែលមានទន្លេជាច្រើនហូរកាត់ពីក្រោមវិមាន និងដើមឈើរបស់វា។ អល់ឡោះទ្រង់បានតុបតែងសម្រាប់ពួកគេដោយគ្រឿងអលង្ការរបស់ពួកគេនូវកងដៃកងជើងដែលធ្វើអំពីមាស និងតុបតែងសម្រាប់ពួកគេដោយគ្រឿងអលង្ការនោះនឹងគុជខ្យង។ ចំណែកឯសម្លៀកបំពាក់របស់ពួកគេនៅក្នុងឋានសួគ៌វិញនោះ គឺក្រណាត់សូត្រ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់