សូរ៉ា 22 · ជូស 17
Al-Hajj · 22:16
وَكَذَٰلِكَ أَنْزَلْنَاهُ آيَاتٍ بَيِّنَاتٍ وَأَنَّ اللَّهَ يَهْدِي مَنْ يُرِيدُ
ហើយដូចេ្នះដែរ យើងបានបញ្ចុះវា(គម្ពីរគួរអាន)ជា ភស្ដុតាងៗយ៉ាងច្បាស់លាស់(ដើម្បីឱ្យមនុស្សលោកស្វែងយល់) ហើយពិតប្រាកដណាស់ អល់ឡោះនឹងចង្អុលបង្ហាញចំពោះអ្នក ណាដែលទ្រង់មានបំណង។
តាហ្វសៀរ
ហើយដូចដែលយើងបានបញ្ជាក់ដល់ពួកអ្នកនូវបណ្តាភស្តុតាងយ៉ាងច្បាស់លាស់(ដែលបញ្ជាក់)ទៅលើការពង្រស់(អ្នកស្លាប់ឲ្យរស់)ឡើងវិញនោះដែរ យើងបានបញ្ចុះទៅកាន់ព្យាការីមូហាំម៉ាត់នូវគម្ពីរគួរអានដែលមានវាក្យខណ្ឌជាច្រើនដ៏ច្បាស់លាស់។ ហើយពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ចង្អុលបង្ហាញជនណាដែលទ្រង់មានចេតនាដោយភាពសប្បុរសរបស់ទ្រង់ទៅកាន់មាគ៌ានៃការចង្អុលបង្ហាញ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល