សូរ៉ា 22 · ជូស 17

Al-Hajj · 22:17

إِنَّ الَّذِينَ آمَنُوا وَالَّذِينَ هَادُوا وَالصَّابِئِينَ وَالنَّصَارَىٰ وَالْمَجُوسَ وَالَّذِينَ أَشْرَكُوا إِنَّ اللَّهَ يَفْصِلُ بَيْنَهُمْ يَوْمَ الْقِيَامَةِ ۚ إِنَّ اللَّهَ عَلَىٰ كُلِّ شَيْءٍ شَهِيدٌ

ពិតប្រាកដណាស់ បណ្ដាអ្នកដែលមានជំនឿ និងពួកយ៉ាហ៊ូទី និងសពីអ៊ីន និងពួកណាសរ៉នី និងពួកម៉ាជូស៊ី និងពួកមូស្ហរី-គីន ពិតប្រាកដណាស់អល់ឡោះនឹងវិនិច្ឆ័យរវាងពួកគេនៅថ្ងៃបរលោក។ ពិតប្រាកដណាស់ អល់ឡោះគឺជាសាក្សីលើអ្វីៗទាំងអស់។

តាហ្វសៀរ

ពិតប្រាកដណាស់ បណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះក្នុងចំណោមប្រជាជាតិនេះ(ប្រជាជាតិរបស់ព្យាការីមូហាំម៉ាត់) ពួកយូដា ពួកសពីអ៊ីន(ក្រុមមួយនៃអ្នកដែលដើរតាមបណ្តាព្យាការីមួយចំនួន) ពួកណាសរ៉នី ពួកដែលគោរពភ្លើង និងពួកដែលគោរពសក្ការៈចំពោះព្រះនានានោះ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់នឹងកាត់សេចក្តីពួកគេនៅថ្ងៃបរលោក។ ពេលនោះ បណ្តាអ្នកដែលមានជំនឿនឹងបានចូលឋានសួគ៌។ ចំណែកឯអ្នកដែលផ្សេងពីពួកគេ គឺនឹងត្រូវចូលឋាននរក(ទាំងអស់)។ ជាការពិតណាស់ អល់ឡោះជាម្ចាស់គឺជាសាក្សីលើរាល់អ្វីៗទាំងអស់ មិនថាពាក្យសម្តីខ្ញុំបម្រើរបស់ទ្រង់ និងទង្វើរបស់ពួកគេនោះទេ ដោយគ្មានអ្វីមួយដែលអាចលាក់បាំងពីទ្រង់បាននោះឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកគេចំពោះវា។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់