សូរ៉ា 22 · ជូស 17
Al-Hajj · 22:15
مَنْ كَانَ يَظُنُّ أَنْ لَنْ يَنْصُرَهُ اللَّهُ فِي الدُّنْيَا وَالْآخِرَةِ فَلْيَمْدُدْ بِسَبَبٍ إِلَى السَّمَاءِ ثُمَّ لْيَقْطَعْ فَلْيَنْظُرْ هَلْ يُذْهِبَنَّ كَيْدُهُ مَا يَغِيظُ
អ្នកណាហើយដែលបានគិតថា អល់ឡោះនឹងមិនជួយគេ (មូហាំម៉ាត់)នៅលើលោកិយ និងថ្ងៃបរលោកនោះ ចូរឱ្យគេចង ខ្សែទៅនឹងដំបូលផ្ទះ បន្ទាប់មកចូរឱ្យគេចងកសម្លាប់ខ្លួនឯង ហើយ ចូរឱ្យគេមើលចុះ ថាតើឧបាយកលរបស់គេពិតជានឹងបំបាត់នូវអ្វី ដែលគេខឹងសម្បាឬទេ? (គឺអល់ឡោះនៅតែជួយមូហាំម៉ាត់)។
តាហ្វសៀរ
ជនណាហើយដែលបានគិតថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់នឹងមិនជួយព្យាការីរបស់ទ្រង់(ព្យាការីមូហាំម៉ាត់) ទាំងនៅក្នុងលោកិយនិងនៅថ្ងៃបរលោកទេនោះ ចូរឲ្យគេចងខ្សែទៅនឹងដំបូលផ្ទះរបស់គេ។ រួចមក ចូរឲ្យគេចងព្យូរកខ្លួនឯងឲ្យផុតពីដី(សម្លាប់ខ្លួនដោយចងក)ចុះ។ បន្ទាប់មក ចូរឲ្យគេមើលចុះ ថាតើការធ្វើដូចនោះធ្វើឲ្យកំហឹងដែលមាននៅក្នុងខ្លួនរបស់គេបាត់បង់ដែរឬទេ? ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់នៅតែជាអ្នកជួយព្យាការីរបស់ទ្រង់ ទោះបីពួកប្រឆាំងចង់ ឬមិនចង់ក៏ដោយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល