សូរ៉ា 22 · ជូស 17
Al-Hajj · 22:14
إِنَّ اللَّهَ يُدْخِلُ الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ جَنَّاتٍ تَجْرِي مِنْ تَحْتِهَا الْأَنْهَارُ ۚ إِنَّ اللَّهَ يَفْعَلُ مَا يُرِيدُ
ពិតប្រាកដណាស់ អល់ឡោះនឹងបញ្ចូលបណ្ដាអ្នកមានជំនឿ និងបានសាងអំពើល្អនោះ ទៅក្នុងឋានសួគ៌ដែលមានទនេ្លជាច្រើនហូរ កាត់ពីក្រោមវា។ ពិតប្រាកដណាស់ អល់ឡោះធ្វើអ្វីដែលទ្រង់មាន បំណង ។
តាហ្វសៀរ
ជាការពិតណាស់ អល់ឡោះជាម្ចាស់នឹងបញ្ចូលបណ្តាអ្នកដែលមានជំនឿចំពោះទ្រង់ និងបានសាងនូវទង្វើកុសលទៅក្នុងឋានសួគ៌ដែលមានទន្លេជាច្រើនហូរកាត់ពីក្រោមវិមានរបស់វា។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ធ្វើនូវអ្វីដែលទ្រង់មានបំណង ដោយ(ប្រទាន)ក្តីមេត្តាករុណារបស់ទ្រង់ចំពោះជនណាដែលទ្រង់មានចេតនាប្រទានក្តីមេត្តាករុណាចំពោះគេ និង(ដាក់)ទណ្ឌកម្មចំពោះជនណាដែលទ្រង់មានបំណងដាក់ទណ្ឌកម្មចំពោះគេ ដោយគ្មាននរណាម្នាក់មកបង្ខំទ្រង់នោះឡើយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល