សូរ៉ា 2 · ជូស 1

Al-Baqarah · 2:99

وَلَقَدْ أَنْزَلْنَا إِلَيْكَ آيَاتٍ بَيِّنَاتٍ ۖ وَمَا يَكْفُرُ بِهَا إِلَّا الْفَاسِقُونَ

ហើយពិតប្រាកដណាស់ យើងបានបញ្ជុះឱ្យអ្នក(មូហាំម៉ាត់)នូវភស្ដុតាងដ៏ច្បាស់លាស់ជាច្រើន។ហើយគ្មានអ្នកដែលបដិសេធនឹងភស្ដុតាងទាំងនេះទេលើកលែងតែពួកដែលប្រឆាំង នឹងបទបញ្ជា របស់អល់ឡោះប៉ុណ្ណោះ។

តាហ្វសៀរ

ហើយពិតប្រាកដណាស់ យើងបានបញ្ចុះឲ្យអ្នក(ឱព្យាការីមូហាំម៉ាត់)នូវសញ្ញាភស្តុតាងយ៉ាងច្បាស់លាស់ជាច្រើនដែលបញ្ជាក់ទៅលើសច្ចភាពរបស់អ្នកចំពោះអ្វីដែលអ្នកបាននាំមកនៃភាពជាព្យាការី និងវ៉ាហ៊ី(សារដែលអល់ឡោះបានបញ្ចុះមក)។ ហើយគ្មានអ្នកណាដែលបដិសេធនឹងសញ្ញាភស្តុតាងដ៏ច្បាស់លាស់នេះនោះទេ លើកលែងតែពួកដែលចាកចេញពីសាសនារបស់អល់ឡោះប៉ុណ្ណោះ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់

Al-Baqarah 2:99 · Tlawati