សូរ៉ា 2 · ជូស 1
Al-Baqarah · 2:100
أَوَكُلَّمَا عَاهَدُوا عَهْدًا نَبَذَهُ فَرِيقٌ مِنْهُمْ ۚ بَلْ أَكْثَرُهُمْ لَا يُؤْمِنُونَ
តើមូលហេតុអី្វបានជាគ្រប់ពេលដែលពួកគេបានធ្វើ កិច្ចសន្យា បែរជាមានក្រុមមួយក្នុងចំណោមពួកគេបានបោះបងវាចោលទៅវិញ? ផ្ទុយទៅវិញពួកគេភាគច្រើនមិនជឿឡើយ។
តាហ្វសៀរ
១០០. ហើយក្នុងចំណោមស្ថានភាពដ៏អាក្រក់របស់ពួកយូដាផងដែរនោះ គឺរាល់ពេលដែលពួកគេបានទទួលយកកិច្ចសន្យាដែលគេបានដាក់ទៅលើពួកគេ(ក្នុងចំណោមនោះ គឺការមានជំនឿនឹងអ្វីគម្ពីរតាវរ៉តបានចង្អុលបង្ហាញប្រាប់អំពីភាពជាព្យាការីរបស់អ្នកនាំសារមូហាំម៉ាត់)នោះ ក្រុមមួយក្នុងចំណោមពួកគេបែរជាបដិសេធនឹងវាទៅវិញ។ ផ្ទុយទៅវិញ ភាគច្រើននៃពួកយូដាទាំងនោះមិនមានជំនឿនឹងអ្វីដែលអល់ឡោះបានបញ្ចុះមកពិតប្រាកដនោះទេ ពីព្រោះការមានជំនឿ គឺទាមទារឲ្យមានការគោរពតាមកិច្ចសន្យា។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល