សូរ៉ា 2 · ជូស 1
Al-Baqarah · 2:101
وَلَمَّا جَاءَهُمْ رَسُولٌ مِنْ عِنْدِ اللَّهِ مُصَدِّقٌ لِمَا مَعَهُمْ نَبَذَ فَرِيقٌ مِنَ الَّذِينَ أُوتُوا الْكِتَابَ كِتَابَ اللَّهِ وَرَاءَ ظُهُورِهِمْ كَأَنَّهُمْ لَا يَعْلَمُونَ
ហើយនៅពេលដែលអ្នកនាំសារ(មូហាំម៉ាត់)មកពី អល់ឡោះបានមកដល់ពួកគេ ដែលជាការបញ្ជាក់នូវអ្វីដែលមាន នៅជាមួយពួកគេ(គម្ពីរតាវរ៉ត) ក្រុមមួយក្នុងចំណោមពួកដែល ត្រូវបានគេផ្ដល់គម្ពីរឱ្យបានយកគម្ពីររបស់អល់ឡោះបោះចោល ខាងក្រោយខ្នងរបស់ពួកគេហាក់ដូចជាពួកគេមិនដឹង។
តាហ្វសៀរ
នៅពេលដែលព្យាការីមូហាំម៉ាត់ដែលជាអ្នកនាំសារម្នាក់មកពីអល់ឡោះបានមកដល់ពួកគេ ហើយដែលវាស្របទៅនឹងអ្វីដែលមានរៀបរាប់ពីលក្ខណៈសម្បត្តិរបស់គាត់នៅក្នុងគម្ពីរតាវរ៉ត(គម្ពីរតូរ៉ា)នោះ ស្រាប់តែក្រុមមួយក្នុងចំណោមពួកគេបានបដិសេធនឹងអ្វីដែលវា(គម្ពីរតាវរ៉ត)បានបង្ហាញប្រាប់នោះ ព្រមទាំងបោះវាទៅខាងក្រោយខ្នងរបស់ពួកគេដោយគ្មានខ្វល់ទៅវិញ ប្រៀបដូចទៅនឹងស្ថានភាពរបស់ពួកល្ងង់ខ្លៅដែលមិនទទួលបានផលប្រយោជន៍អ្វីសោះពីអ្វីដែលមាននៅក្នុងវា(គម្ពីរតាវរ៉ត)នៃសេចក្តីពិត និងការចង្អុលបង្ហាញ ដោយគេមិនខ្វាយខ្វល់អ្វីសោះ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល