សូរ៉ា 2 · ជូស 1

Al-Baqarah · 2:102

وَاتَّبَعُوا مَا تَتْلُو الشَّيَاطِينُ عَلَىٰ مُلْكِ سُلَيْمَانَ ۖ وَمَا كَفَرَ سُلَيْمَانُ وَلَٰكِنَّ الشَّيَاطِينَ كَفَرُوا يُعَلِّمُونَ النَّاسَ السِّحْرَ وَمَا أُنْزِلَ عَلَى الْمَلَكَيْنِ بِبَابِلَ هَارُوتَ وَمَارُوتَ ۚ وَمَا يُعَلِّمَانِ مِنْ أَحَدٍ حَتَّىٰ يَقُولَا إِنَّمَا نَحْنُ فِتْنَةٌ فَلَا تَكْفُرْ ۖ فَيَتَعَلَّمُونَ مِنْهُمَا مَا يُفَرِّقُونَ بِهِ بَيْنَ الْمَرْءِ وَزَوْجِهِ ۚ وَمَا هُمْ بِضَارِّينَ بِهِ مِنْ أَحَدٍ إِلَّا بِإِذْنِ اللَّهِ ۚ وَيَتَعَلَّمُونَ مَا يَضُرُّهُمْ وَلَا يَنْفَعُهُمْ ۚ وَلَقَدْ عَلِمُوا لَمَنِ اشْتَرَاهُ مَا لَهُ فِي الْآخِرَةِ مِنْ خَلَاقٍ ۚ وَلَبِئْسَ مَا شَرَوْا بِهِ أَنْفُسَهُمْ ۚ لَوْ كَانُوا يَعْلَمُونَ

ហើយពួកគេបានធ្វើតាមនូវអ្វីដែលពួកស្ហៃតនបានសូត្រ មន្ដអាគមនៅក្នុងរជ្ជកាលស៊ូឡៃម៉ាន។ ហើយស៊ូឡៃម៉ានមិនប្រឆាំង (ចំពោះអល់ឡោះ)ទេ ក៏ប៉ុន្ដែពួកស្ហៃតនទេដែលបានប្រឆាំងនោះ។ ពួកគេបង្រៀនមន្ដអាគមដល់មនុស្ស និងអ្វីដែលគេបានបញ្ចុះ នៅ ស្រុកហ្ពាពីលចំពោះម៉ាឡាអ៊ីកាត់ទាំងពីរ គឺហារូត និងម៉ារូត ប៉ុន្ដែ ពួកគេទាំងពីរមិនបង្រៀននរណាម្នាក់ទេ ទាល់តែពួកគេទាំងពីរ ប្រាប់ថាៈ ពួកយើងគ្រាន់តែនាំមកនូវការសាកល្បងពីអល់ឡោះតែ ប៉ុណ្ណោះ។ ដូចេ្នះ ចូរអ្នកកុំបដិសេធ(នឹងម៉ាឡាអ៊ីកាត់ទាំងពីររូប ដោយជឿលើមន្ដអាគម) តែពួកគេក៏រៀនពីពួកម៉ាឡាអ៊ីកាត់ទាំង ពីរនូវអ្វីដែលធ្វើឱ្យបែកបាក់រវាងប្ដីប្រពន្ធអ្នកដទៃ។ ហើយពួកគេ មិនអាចបង្កគ្រោះថ្នាក់ដល់នរណាម្នាក់បានឡើយ លុះត្រាតែមាន ការអនុញ្ញាតពីអល់ឡោះប៉ុណ្ណោះ។ ហើយពួកគេរៀននូវអ្វីដែល បង្កគ្រោះថ្នាក់ និងគ្មានផលប្រយោជន៍ដល់ពួកគេ។ ហើយជាការ ពិតណាស់ ពួកគេបានដឹងថា អ្នកណាបានជ្រើសរើសយកមន្ដអាគម នឹងគ្មានផលល្អទេនៅថ្ងៃបរលោក។ វាជាអំពើមួយដ៏អាក្រក់បំផុត ដែលពួកគេប្ដូរខ្លួនរបស់ពួកគេទៅនឹងមន្ដអាគមនោះ ប្រសិនបើពួក គេបានដឹង(ពីលទ្ធផលចុងក្រោយ)។

តាហ្វសៀរ

នៅពេលដែលពួកគេបោះបង់ចោលសាសនារបស់អល់ឡោះ ពួកគេបែរជាបានធ្វើតាមពាក្យភូតកុហកបោកប្រាស់របស់ស្ហៃតន(ចោទប្រកាន់)ទៅលើរជ្ជកាលរបស់ព្យាការីស៊ូឡៃម៉ានទៅវិញ ដោយវាបានអះអាងថា៖ ពិតប្រាកដណាស់ ព្យាការីសូឡៃម៉ានបានរក្សាអំណាចរបស់គាត់ដោយការប្រើមន្តអាគម។ ហើយព្យាការីស៊ូឡៃម៉ានមិនបានប្រឆាំង(នឹងអល់ឡោះ)ដោយការប្រើមន្តអាគម(ដូចដែលពួកយូដាបានអះអាង)នោះទេ ក៏ប៉ុន្តែពួកស្ហៃតនទេដែលបានប្រឆាំងនោះ ដោយពួកវាបានបង្រៀនមន្តអាគមដល់មនុស្សលោក។ ហើយពួកវាបានបង្រៀនមនុស្សលោកនូវមន្តអាគមដែលគេបញ្ចុះទៅចំពោះម៉ាឡាអីកាត់ទាំងពីរគឺ ម៉ាឡាអ៊ីកាត់ហារូត និងម៉ារូត នៅទីក្រុងបាប៊ីឡូនក្នុងប្រទេសអ៊ីរ៉ាក់ ដើម្បីជាការសាកល្បងចំពោះមនុស្សលោក។ ហើយម៉ាឡាអីកាត់ទាំងពីរនេះមិនបាបនបង្រៀនមន្តអាគមដល់នរណាម្នាក់នោះទេ លុះត្រាតែគេទាំងពីរបានព្រមាន និងបញ្ជាក់(ប្រាប់ដល់មនុស្ស)ដោយពាក្យសម្តីរបស់ពួកគេថា៖ តាមពិត ពួកយើងគ្រាន់តែជាអ្នកសាកល្បងចំពោះមនុស្សលោកប៉ុណ្ណោះ។ ហេតុនេះ ចូរពួកអ្នកកុំប្រឆាំង(នឹងអល់ឡោះ)តាមរយៈការរៀនសូត្រនូវមន្តអាគមនេះឲ្យសោះ។ ពេលនោះ អ្នកណាដែលមិនទទួលយកការណែនាំរបស់គេទាំងពីរទេនោះ ក៏បានរៀនមន្តអាគមនោះពីអ្នកទាំងពីរ ដែលក្នុងនោះ គឺមានមន្តអាគមមួយប្រភេទដែលធ្វើឲ្យប្តីប្រពន្ធបែកបាក់គ្នា តាមរយៈការបណ្តុះនូវភាពខឹងសម្បាររវាងគ្នាទៅវិញទៅមក។ ប៉ុន្តែអ្នកដែលចេះមន្តអាគមទាំងនោះមិនអាចធ្វើឲ្យនរណាម្នាក់មានគ្រោះថ្នាក់បានឡើយ លើកលែងតែដោយមានការអនុញ្ញាតពីអល់ឡោះ និងចេតនារបស់ទ្រង់ប៉ុណ្ណោះ។ ហើយពួកគេ(មនុស្សលោក)ក៏បានរៀននូវអ្វីដែលផ្តល់នូវគ្រោះថ្នាក់ដល់ពួកគេ និងគ្មានបានផលប្រយោជដល់ពួកគេទាល់តែសោះ។ ជាការពិតណាស់ ពួកយូដាទាំងនោះបានដឹងហើយថា ជនណាហើយដែលបានប្តូរយកមន្តអាគមនឹងគម្ពីររបស់អល់ឡោះនោះ រូបគេនឹងមិនទទួលបានចំណែកអ្វីឡើយនៅថ្ងៃបរលោក។ វាជាអំពើដ៏អាក្រក់បំផុតដែលពួកគេបានលក់ខ្លួនរបស់គេប្តូរយកមន្តអាគម ដោយពួកគេប្តូរយកមន្តអាគមនឹងវាហ៊ីរបស់អល់ឡោះនិងច្បាប់បញ្ញត្តិរបស់ទ្រង់នោះ។ ប្រសិនបើពួកគេបានដឹងនូវអ្វីដែលផ្តល់ផលប្រយោជន៍ដល់ពួកគេនោះ ពួកគេនឹងមិនធ្វើនូវទង្វើអាក្រក់និងវង្វេងដ៏ច្បាស់លាស់នេះនោះទេ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់