សូរ៉ា 2 · ជូស 1

Al-Baqarah · 2:103

وَلَوْ أَنَّهُمْ آمَنُوا وَاتَّقَوْا لَمَثُوبَةٌ مِنْ عِنْدِ اللَّهِ خَيْرٌ ۖ لَوْ كَانُوا يَعْلَمُونَ

ហើយប្រសិនបើពួកគេបានជឿ និងកោតខ្លាចអល់ឡោះ ពួកគេប្រាកដជានឹងបានទទួលការតបស្នងពីអល់ឡោះដ៏ល្អប្រសើរ បើសិនជាពួកគេបានដឹង។

តាហ្វសៀរ

ហើយប្រសិនបើពួកយូដាមានជំនឿនឹងអល់ឡោះយ៉ាងពិតប្រាកដ និងគោរពកោតខ្លាចទ្រង់ដោយការប្រតិបត្តិតាមអល់ឡោះ និងបោះបង់អំពើល្មើសនឹងទ្រង់នោះ ផលបុណ្យរបស់អល់ឡោះនោះ គឺល្អប្រសើជាងអ្វីដែលពួកគេមានទៅទៀត ប្រសិនបើពួកគេបានដឹងនូវអ្វីដែលផ្តល់ផលប្រយោជន៍ដល់ពួកគេ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់