សូរ៉ា 2 · ជូស 1

Al-Baqarah · 2:104

يَا أَيُّهَا الَّذِينَ آمَنُوا لَا تَقُولُوا رَاعِنَا وَقُولُوا انْظُرْنَا وَاسْمَعُوا ۗ وَلِلْكَافِرِينَ عَذَابٌ أَلِيمٌ

ឱបណ្ដាអ្នកដែលមានជំនឿ. ចូរពួកអ្នកកុំប្រើពាក្យ រ៉អ៊ីណា (ទៅកាន់មូហាំម៉ាត់)។ តែពួកអ្នកត្រូវប្រើពាក្យ អ៊ុនហ្សួរណា ហើយពួកអ្នកត្រូវស្ដាប់តាមចុះ។ ហើយពួកដែល ប្រឆាំងនឹងទទួលទារុណកម្មយ៉ាងឈឺចាប់។

តាហ្វសៀរ

អល់ឡោះបានណែនាំអ្នកមានជំនឿឲ្យជ្រើសពាក្យសំដីល្អ(មកនិយាយ) ដោយទ្រង់បានមានបន្ទូលទៅកាន់ពួកគេថា៖ ឱបណ្តាអ្នកមានជំនឿ! ចូរពួកអ្នកកុំប្រើពាក្យថា “រ៉អ៊ីណា” ដែលមានន័យថា “សូមអ្នកថែរក្សាយើងផង” ដោយសារតែពួកយូដាបានកែប្រែអត្ថន័យរបស់ពាក្យនេះ ដោយសំដៅលើអត្ថន័យថា អាក្រក់ (គឺល្ងីល្ងឺ) ទៅវិញសម្រាប់និយាយទៅកាន់ព្យាការី។ អល់ឡោះបានហាមឃាត់ការប្រើពាក្យសំដីបែបនេះ តែទ្រង់បានប្រើពួកអ្នកឲ្យប្រើពាក្យនេះជំនួសវិញ គឺពាក្យ “អ៊ុនហ្សុរណា” ដែលមានន័យ “យើងរង់ចាំអ្នកពន្យល់ពីអ្វីដែលអ្នកបាននិយាយ” ។ វាគឺជាពាក្យសំដីដែលនាំទៅដល់អត្ថន័យដែលគ្មានការព្រមាន។ ហើយសម្រាប់ពួកដែលប្រឆាំងនឹងអល់ឡោះនោះ ពួកគេនឹងទទួលនូវទណ្ឌកម្មដ៏ឈឺចាប់ខ្លោចផ្សារបំផុត។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់