សូរ៉ា 2 · ជូស 1
Al-Baqarah · 2:105
مَا يَوَدُّ الَّذِينَ كَفَرُوا مِنْ أَهْلِ الْكِتَابِ وَلَا الْمُشْرِكِينَ أَنْ يُنَزَّلَ عَلَيْكُمْ مِنْ خَيْرٍ مِنْ رَبِّكُمْ ۗ وَاللَّهُ يَخْتَصُّ بِرَحْمَتِهِ مَنْ يَشَاءُ ۚ وَاللَّهُ ذُو الْفَضْلِ الْعَظِيمِ
ពួកដែលគ្មានជំនឿនៃអះលីគីតាប និងពួកមូស្ហរីគីន មិនពេញចិត្ដឱ្យម្ចាស់របស់ពួកអ្នកបញ្ចុះ ប្រការល្អណាមួយដល់ពួក អ្នកឡើយ។ ហើយអល់ឡោះមានសិទ្ធិកំណត់ក្ដីមេត្ដាករុណារបស់ ទ្រង់ទៅលើបុគ្គលណាម្នាក់ដែលទ្រង់មានចេតនា។ ហើយអល់ឡោះ មានការប្រោសប្រទានដ៏ធំធេង។
តាហ្វសៀរ
ពួកដែលប្រឆាំង(មិនថាពួកអះលីគីតាប ឬពួកមុស្ហរីគីននោះទេ) គឺពួកគេមិនពេញចិត្តចំពោះប្រការល្អដែលម្ចាស់របស់ពួកអ្នកបានបញ្ចុះមកឲ្យពួកអ្នកនោះទេ ទោះបីជាតិចឬច្រើនក៏ដោយ។ តែអល់ឡោះជាអ្នកកំណត់ក្តីករុណារបស់ទ្រង់ចំពោះខ្ញុំបម្រើរបស់ទ្រង់ដូចជា (ការផ្តល់)ភាពជាព្យាការី វ៉ាហ៊ី និងជំនឿ ចំពោះជនណាដែលទ្រង់មានចេតនាប៉ុណ្ណោះ។ ហើយអល់ឡោះជាម្ចាស់គឺមានការប្រោសប្រទានដ៏ធំធេងបំផុត។ ដូចនេះ គ្មានអ្នកណាអាចទទួលបានសេចក្តីល្អពីម៉ាខ្លូក(អ្វីដែលអល់ឡោះបានបង្កើត)ឡើយ លើកលែងតែទទួលបានវាពីទ្រង់ប៉ុណ្ណោះ ហើយក្នុងចំណោមការប្រោសប្រទានរបស់ទ្រង់នោះ គឺការតែងតាំងនូវអ្នកនាំសារ ការបញ្ចុះគម្ពីរ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល